លោក ពូទីនបញ្ជានាវាចម្បាំងឲ្យបាញ់​ផ្លោងលើ​ក្រុមរដ្ឋឥស្លាម​នៅស៊ីរីពី​សមុទ្រកាព្យែន

នាវាចម្បាំង​រុស្ស៊ី​ជាច្រើន​​គ្រឿងដែល​សំចត​នៅសមុទ្រ​កាព្យែន (Caspian) ​បា​ន​ចាប់​ផ្តើម​បាញ់​ផ្លោង​គ្រាប់​យ៉ាង​ច្រើន​ស្រោច​លើ​ទីតាំង​សំខាន់​ៗជាច្រើន​កន្លែង​ដែលកាន់កាប់​ដោយ​ក្រុមរដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅថ្ងៃ​ពុធនេះ។ ការ​វាយប្រហារ​ចេញ​ពី​នាវា​ចម្បាំង​នេះ​ជា​សកម្មភាព​ថ្មី​មួយទៀត​ ដែល​កើត​ឡើង​ក្រោយ​ពីក្រុងម៉ូស្គូ​បញ្ជា​ឲ្យ​កងទ័ព​ជើងអាកាស​ទម្លាក់​គ្រាប់​​បែក​លើ​ក្រុម​រដ្ឋឥស្លាម​ដោយ​សហការ​ជាមួយ​កងទ័ព​រដ្ឋាភិបាលស៊ីរីសប្តាហ៍​មុន។

ថ្ងៃ​ពុធ​នេះ​កងទ័ពជើង​ទឹក​រុស្ស៊ីបាន​​ចាប់​ផ្តើម​បាញ់ផ្លោង​គ្រាប់មីស៊ីល​រយៈចម្ងាយវែង​ចេញពី​សមុទ្រកាព្យែន​ឆ្ពោះ​ទៅរក​ទីតាំង​សំខាន់​ៗ​ដែល​ក្រុម​រដ្ឋឥស្លាម​កាន់​កាប់​ក្នុង​ទឹកដីស៊ីរី។ ​ជំុវិញ​ការ​ប្រើ​ប្រាស់​នាវាចម្បាំង​នេះ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​អះអាងថា​ កងកម្លាំងជើង​ទឹកដីរុស្ស៊ីបាន​​បាញ់គ្រាប់រ៉ុហ្កែតរយៈចម្ងាយ​ឆ្ងាយចំនួនជាង​២០គ្រាប់ពីនាវា​ចម្បាំងចំនួន៤គ្រឿង​។ បើតាមសម្តីប្រមុខការពារជាតិខាងលើ​ដែល​ដក​ស្រង់ដោយ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RT ​​គោលដៅ​សំខាន់​របស់​នៃប្រតិបត្តិការនេះគឺមានចំនួន​១១​ ហើយ​គោលដៅ​ទាំង​នេះ​ត្រូវ​បាន​កម្ទេច​ហើយ។

នេះជាសកម្មភាព​យោធាមួយថ្មីបំផុតដែលរុស្ស៊ីប្រើប្រាស់ បន្ទាប់ពី​សម្រេច​ចិត្ត​ធ្វើសង្គ្រាម​ផ្លូវអាកាសជាមួយ​ក្រុម​រដ្ឋឥស្លាម​នៅក្នុង​ប្រទេស​ស៊ីរី និងគាំទ្រកងកម្លាំងអាសាស្ម័គ្រលោក បាសា ​អាល់អាសាដ។ ការវាយ​​ប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ីនៅទើប​ចាប់ផ្តើម​កាលពី​ដើម​សប្តាហ៍មុនប៉ុណ្ណោះ។

ចំណែក​ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ឯ​ណោះ​វិញ​បាន​​កោត​សរសើរ​កងទ័ព​រុស្ស៊ី​ដែល​កំពុង​ច្បាំង​ប្រកៀក​ស្មារ​ជាមួយ​កង​ម្លាំង​លោក អាសាដ នៅ​ស៊ីរី​ដើម្បី​ប្រឆាំង​ក្រុមរដ្ឋ​ឥស្លាម​ផងដែរ។​ ក្រៅពី​កោតសរសើេរ​កងទ័ពរុស្ស៊ី លោក ពូទីន បានប្រកាសទាត់ចោលការចោទប្រកាន់ជាថ្មីម្តងទៀតជុំវិញការ​ចោទប្រកាន់រុស្ស៊ីថា​កំពុង​ប្រើប្រាស់​អន្តរាគមន៍​នៅស៊ីរីជាលែស​កម្ចាត់​ក្រុមឧទ្ទាម​ប្រឆាំងរដ្ឋាភិបាល។ លោក សង្កត់​ធ្ងន់ថា​គោល​ដៅ​នៃការ​វាយប្រហារ​គឺ​មាន​តែ​ក្រុម​រដ្ឋឥស្លាម​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា​ រុស្ស៊ី​បានពង្រាយ​កងទ័ពរបស់ខ្លួនទៅកាន់មូលដ្ឋាន​យោធា​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី​ចំនួន​ប្រហែល៥​០០នាក់ ហើយ​ក្រៅ​ពីនេះ​មាន​រថក្រោះ រថពាស​ដែក មីស៊ីល រួមជាមួយ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​មិនតិច​ជាង​៥០គ្រឿង​ឡើយ ដើម្បី​ច្បាំង​ប្រឆាំង​ក្រុម​រដ្ឋឥស្លាម​។ ប៉ុន្តែសហរដ្ឋអាមេរិក និងបារាំងជាដើម​បាន​ដាក់ការសង្ស័យ និងចោទ​រុស្ស៊ីថា ក្រៅពីវាយប្រហារលើ​ក្រុម​រដ្ឋឥស្លាម​ កងទ័ព​ទាំងនោះ​ក៏ជួយ​ទ័ពលោក អាសាដ វាយប្រហារ​ក្រុមឧទ្ទាម​ដែលខ្លួន​ចំណាយ​រាប់រយលានដុល្លារ​បង្វឹក​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​ក្រុងដាម៉ាសផងដែរ​៕

​​
​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?