ស្ងោរជ្រក់សាច់មាន់ទំពាំង

ស្ងារជ្រក់សាច់មាន់ ប្រិយមិត្តប្រាដកជាធ្លាប់ធ្វើញ៉ាំរាប់ភ្លេចមកហើយ ប៉ុន្តែស្ងោរជ្រក់សាច់មាន់ដែលមាន​លាយ​ទំពាំងច្បាស់ជាមាន​ប្រិយមិត្តជាច្រើន​មិនទាន់ធ្លាប់សាករសជាតិ​នៅឡើយទេ។ ដូច្នេះ​ចង់ដឹងថា​ ម្ហូបមួយមុខនេះមាន​អ្វីប្លែក ហើយមានរសជាតិយ៉ាង​ណានោះ សូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖​
 
ស្ងោរជ្រក់សាច់មាន់ទំពាំង
+ គ្រឿងផ្សំ
- សាច់មាន់ ៥០០ក្រាមកាត់​ដុំៗ
- ទំពាំង ៣០០ក្រាម ចិតចំណិត ឬដុំ
- ខ្ទឹមស ៣កំពឹសចិតចំណិត
- រំដេង ៣ចំណិត
- ស្លឹកក្រូចសើច ៤សន្លឹក
- គល់ស្លឹកគ្រៃ ១គល់ ដំបែកកាត់កង់
- អំបិល ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២-៣ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ចុងស្លាបព្រា
- អង្ករ កន្លះស្លាបព្រាបាយ
- ក្រូចឆ្មា ២-៣ផ្លែ
- ជីក្រហម ជីវ៉ាន់ស៊ុត និងស្លឹកខ្ទឹមហាន់
+ វិធីធ្វើ
១. មុន​ដំបូង​ដាក់​ឆ្នាំង​ដាំទឹក​ឲ្យ​ពុះ បន្ទាប់​មក​ដាក់​អង្ករ,​ គល់​ស្លឹកគ្រៃ,​ ទឹកត្រី, ស្ករស, ប៊ីចេង, រំដេង, ខ្ទឹមស, អំបិល និងស្លឹកក្រូចសើចចូល រួច​ទុក​ឲ្យ​ពុះ។ 
២. បន្ទាប់​មក​ទៀត​ដាក់​សាច់​មាន់​ និង​ត្រពាំង​ចូល​ជា​មួយ​គ្នា​​​ដើម្បី​​រំងាស់​​។
៣. មួយ​សន្ទុះ​ក្រោយ​មក ​សាច់​មាន់​ និង​ទំពាំង​ឆ្អិន​ហើយ​​ អាច​យក​មក​ជ្រក់ជា​មួយ​​ក្រូច​ឆ្មា​ ដាក់​ជី​ញាំ​បាន​ហើយ៕
ដោយ៖ សុខឡៃ
 
 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស្ងោរជ្រក់សាច់មាន់ទំពាំង