លោកនេនដាល់ លោកគ្រូសូត្រ ដូចលើរីងវ៉ៃបុក (មានឃ្លីប)

លោកនេនដាល់ លោកគ្រូសូត្រ ដូចលើរីងវ៉ៃបុក (មានឃ្លីប)

ដោយ៖ សូរ្យសែង

កាមេរ៉ាសុវត្ថិភាព ដែលគណៈកម្មការវត្តបានបង្កៃនៅក្នុងវត្តមួយ នៅប្រទេសថៃ បានថតជាប់លោកសង្ឃមួយអង្គ ដាល់ លោកសង្ឃ មួយអង្គទៀតជាច្រើនដៃ យ៉ាងពេញទំហឹង តែលោកសង្ឃអង្គនោះមិនតបតវិញ ។

ក្រោយមក ទើបដឹងថា សង្ឃដៃដល់អង្គនោះ ជានេនទើបមកបួសថ្មីៗ ហើយសង្ឃមួយអង្គទៀតជាព្រះគ្រូសូត្រស្តាំនៅប្រចាំវត្តនោះ ។ ព្រះគ្រូអង្គនោះព្រះនាម ប្លាត់និឃុម ណាឃួរ៉ូ បានមានថេរដីកាថា «អាត្មាគ្រាន់តែសួរនេនអង្គនោះថា ដើរជុំវិញរថយន្តអាត្មាធ្វើអី, គ្រាន់តែសួរប៉ុណ្ណឹង នេននោះបានដើរមកដាល់មុខអាត្មាជាច្រើនដៃយ៉ាងពេញទំហឹង ពេលនោះកូនសិស្សអាត្មាបានមកឃាត់ នាំអាត្មាទៅកាន់កុដិវិញ ។

បន្ទាប់មក មិនបានប៉ុន្មានផង ក៏មានបុរសអាវខ្មៅម្នាក់ខាងលោកនេន បានមកវ៉ៃសិស្សរបស់ព្រះគ្រូដល់ក្នុងកុដិ ទើបមានការប្រទុស្តរាយគ្នាពេញទីនោះតែម្តងទៅ ៕ (Dailynews)

លោកនេនដាល់ លោកគ្រូសូត្រ ដូចលើរីងវ៉ៃបុក (មានឃ្លីប)

ព្រះគ្រូសូត្រ ណាឃួរ៉ូ

លោកនេនដាល់ លោកគ្រូសូត្រ ដូចលើរីងវ៉ៃបុក (មានឃ្លីប)

ឆាកប្រយុទ្ធគ្នានៅកុដិព្រះគ្រូសូត្រ ណាឃួរ៉ូ

លោកនេនដាល់ លោកគ្រូសូត្រ ដូចលើរីងវ៉ៃបុក (មានឃ្លីប)