ករណី​គ្រូ​ពិន័យ​សម្រាត​សំពត់​សិស្ស ៖ក្រុមអ្នកច្បាប់​ក្រសួង​អប់រំ កំពុង​វិនិច្ឆ័យ​ដាក់ទោស

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​ឲ្យ​ដឹងថា ក្រសួង​កំពុង​ត្រួត​ពិនិត្យមើល​ទណ្ឌកម្ម​ផ្លូវច្បាប់ និង​បណ្ដឹងរដ្ឋប្បវេណី ទៅលើ​គ្រូបង្រៀន​នៅ​ខេត្តស្វាយរៀង​ម្នាក់ ដែល​បានដាក់​ពិន័យ​ដោយ​សម្រាត​សំពត់​សិស្សស្រី​ម្នាក់ នៅ​ចំពោះមុខ​សិស្ស​ដទៃ​នៅក្នុង​ថ្នាក់រៀន ។

លោក ហង់ ជួន ណា​រ៉ុ​ន បន្ថែមថា នៅពេលនេះ​ក្រុមអ្នកច្បាប់​របស់​ក្រសួង​អប់រំ កំពុង​ត្រួតពិនិត្យ​លើ​បញ្ហា​គ្រូបង្រៀន​អសីលធម៌​នេះ ដើម្បី​វិនិច្ឆ័យ​ដាក់ទោស​កំហុស​តាម​ទង្វើ​ដែល​បាន​ប្រព្រឹត្តិ។ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បាន​ចាត់ទុកថា ទង្វើ​នេះ​គឺ​រឿង​មិន​គប្បី​ខុសពី​ច្បាប់​ស្ដីពី​ការអប់រំ ដែល​លោក​មិនអាច​ទទួលយក​បានឡើយ។

ថ្លែង​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅថ្ងៃនេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រដ្ឋមន្ត្រីក្រសួង​អប់រំ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ទុកពេល​ឲ្យ​អ្នកច្បាប់​ជា​អ្នកវាយតម្លៃ ។ ខ្ញុំ​ទទួល​បានតែ​ពាក្យបណ្ដឹង ប៉ុន្ដែ​យើង​ត្រូវ​ពិនិត្យ​មើលថា តើ​រឿងនេះ​ប៉ុនណា កម្រិតណា ទោសកំហុស​នោះ​កម្រិតណា។ អ៊ីចឹង​ខ្ញុំ​ទុក​ឲ្យ​អ្នកច្បាប់​របស់​ក្រសួង​ធ្វើការ​វិនិច្ឆ័យ​ទៅតាម​កម្រិត​នៃ​ទោសកំហុស»។

កន្លងមក ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ ដោយសារ​ការពិន័យ​ស​ម្រា​ត​សំពត់​នេះ ធ្លាប់បាន​ដាក់ពាក្យ​ប្ដឹង​ទី​សាលាឃុំ និង​សាលាដំបូង​ខេត្តស្វាយរៀង អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្ដែ​មិនមែន​ការដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ ដល់​ក្មេងស្រី​ដែល​រងគ្រោះ​នោះឡើយ។

បើតាម​សារព័ត៌មាន​កោះសន្ដិភាព លោកគ្រូ​បង្រៀន​ម្នាក់ មាន​អាយុ ៤៣ ដែល​បាន​បង្រៀន​នៅ​សាលាបឋមសិក្សា ហ៊ុន សែន វត្ត​ថ្មី ស្ថិតនៅ​ភូមិ​តា​បោង ឃុំ​សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង បានដាក់​ពិន័យ​ទៅលើ​សិស្ស​ម្នាក់ អាយុ១១ឆ្នាំ ដោយ​ប្រើ​ឲ្យ​សិស្ស​ប្រុស​ម្នាក់ទៀត សម្រាត​សំពត់​សិស្សស្រី​នោះ ដោយសារ​នាង​មិនអាច​អាន​អក្សរ​លើ​ក្តារខៀន៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?