ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​ UN​ ម្នាក់​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទទួល​សំណូក​ជាង​១​លាន​ដុល្លារ​ ពី​មហាសេដ្ឋី​ចិន​

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Channel​ News​ Asia​ នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ឲ្យ​ដឹង​ថា​ អតីត​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ (United​ Nations​ General​ Assembly​ President)​ ម្នាក់​ គឺ​លោក​ John​ William​ Ashe​ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ក្រោម​បទចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ស៊ីសំណូក​ពី​មហាសេដ្ឋី​ចិន​ម្នាក់​ក្នុង​ទំហំ​ទឹកប្រាក់​១,៣​លាន​ដុល្លារ​អា​មេ​រិ​ក​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទូ​ទាំង​ពិភពលោក​ ដ្បិត​មានការ​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​ (UN)​ ។​

​លោក​ Preet​ Bharara​ រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​ បាន​ចោទប្រកាន់​ថា​ លោក​ John​ William​ Ashe​ បាន​ទទួល​លុយ​សំណូក​ចំនួន​ប្រមាណ​១,៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​មហាសេដ្ឋី​ចិន​ម្នាក់​ឈ្មោះ​ Ng​ Lap​ Seng​ ជា​ថ្នូរ​នឹង​ការ​សុំ​ឲ្យ​ UN​ គាំទ្រ​គម្រោង​នៃ​ការ​ប្រារព្ធ​ធ្វើ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ម៉ា​កាវ​ ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​ ។​ ក្រៅពី​លោក​ John​ William​ Ashe​ គឺ​មាន​មន្ត្រី​៥​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ប្រកាស​ចាប់ខ្លួន​ផង​ដែរ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពេល​កាន់​មុខ​តំណែង​ ។​

​លោក​បណ្ឌិត​ John​ William​ Ashe​ អាយុ​៦១​ឆ្នាំ​ ជា​ឯកអគ្គរាជទូត​ប្រទេស​ Antigua​ and​ Barbuda​ ប្រចាំ​អង្គការសហប្រជាជាតិ​ និង​ជា​អតីត​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​អាណត្តិ​ទី​៦៨​ ឆ្នាំ​២០១៣-២០១៤​កន្លង​ទៅ​ ។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ គឺ​លោក​ Ban​ Ki-moon​ បាន​សម្តែង​នូវ​ការ​រន្ធត់​ចិត្តជា​ពន់ពេក​ ចំពោះ​ការ​កើត​មានរឿង​អាស្រូវ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ​ ៕​

ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​ UN​ ម្នាក់​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទទួល​សំណូក​ជាង​១​លាន​ដុល្លារ​ ពី​មហាសេដ្ឋី​ចិន​ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​ UN​ ម្នាក់​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទទួល​សំណូក​ជាង​១​លាន​ដុល្លារ​ ពី​មហាសេដ្ឋី​ចិន​ ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​ UN​ ម្នាក់​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទទួល​សំណូក​ជាង​១​លាន​ដុល្លារ​ ពី​មហាសេដ្ឋី​ចិន​ ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​ UN​ ម្នាក់​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទទួល​សំណូក​ជាង​១​លាន​ដុល្លារ​ ពី​មហាសេដ្ឋី​ចិន​