សង្វៀន CTN ខេត្តសៀមរាប:មានតែវ៉ែន សុវណ្ណប៉ុណ្ណោះដែលចាញ់

ភ្នំពេញ:     ​ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​រវាង​កម្ពុជា​-​ថៃ​លើស​ង្វៀន CTN ខេត្តសៀមរាប​ថ្ងៃទី​៧​តុលា​មានតែ​អ្នក​ប្រដាល់​វ៉ែន សុវណ្ណ​ក្លឹប​កងកេង​កី​ឡ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចាញ់​អ្នក​ប្រដាល់​ថៃ ។​

​     ​សុវណ្ណ​ដែល​ធ្លាប់ជា​ខ្លា​កំណាច​មួយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ឆ្លាម​ដាំ ស៊ីត​ហ្វាំ​ង​ម៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​តែ​ការប្រកួត​មិនទាន់​បញ្ចប់​ទឹក​ទី ៣ ផង​នោះ​សុវណ្ណ​បាន​បង្ខំចិត្ត​បោះបង់ចោល​ការប្រកួត​ដោយសារតែ​គេ​មិនអាច​តស៊ូ ​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន ។​

​    ​ចាន់ សំអាត​ក្លឹប​កងពលតូច​លេខ ៨ ភ្នំ​ទ្រព្យ​ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​អេក​រៈ ស៊ីត​ប៉ា​ធី​ម​នោះ​គេ​បាន​បង្ខំ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ​លើក​ទង់ជ័យ ស ចុះចាញ់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ក្នុងខណៈដែល​ចាន់ គង់​រាជ​ ក្លឹប​តា​ព្រហ្ម​មានជ័យ​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ប៉ុប​អាយ ស៊ីត​ហ្វាំ​ង​ម៉ៃ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៥ និង អ្នក​ប្រដាល់​ស្រី​កម្ពុជា​ អេ យ៉ា​នុត​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ផន​ ស្នេហ៍ ស៊ីត​ប៉ា​ធី​ម​ដោយ​ពិន្ទុ​នោះ ។​