អាហារ​ធ្វើ​ឲ្យ​ក្លិន​ខ្លួន និង មាត់​មិនល្អ​

Sanofi

អ្វីដែល​យើង​ពិសា​គឺអាច​មាន​ឥទ្ធិពល​ខ្លះ​ទៅលើ​ក្លិន​ខ្លួន និង ខ្យល់​ដង្ហើម ។ ក្លិន និង ជាតិពុល ដែល​បណ្តាលមកពី​បញ្ហា​រំលាយ​អាហារ​មិន​ប្រក្រតី និង ល្អប្រសើរ អាច​បង្ក​ជា​ខ្យល់​ដង្ហើម និង ក្លិន​ខ្លួន​មិនល្អ ។ ខាងក្រោម​នេះ​ជា​អាហារ​មួយចំនួន​ដែល​អាច​បណ្តាលឱ្យ​អ្នកមាន​បញ្ហា​ខ្យល់​ដង្ហើម​មិនល្អ ។

​សាច់​ក្រហម ៖ វា​ច្រើន​បណ្តាលឱ្យ​ពិបាក​រំលាយ ព្រោះ​វា​បាន​បញ្ចេញ​សារធាតុពុល​ច្រើន​ចូលទៅក្នុង​ឈាម​តាមរយៈ​ពោះវៀនធំ និង បណ្តាលឱ្យ​ឆ្អល់ពោះ និង ចេញ​ជាតិ​ញ្ញើស​តាម​ស្បែក​ច្រើន​ធ្វើឱ្យ​អ្នក​ធុំក្លិន​ខ្លួន ។


អាហារ​ទូទៅ​ដែលមាន​គ្រឿងផ្សំ​ក្លិន​ខ្លាំង ៖ អាហារ​ទាំងនោះ​មានដូចជា​ខ្ទឹមបារាំង និង គ្រឿងទេស​ផ្សេងៗ ។វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ធុំក្លិន​មាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​ធុំក្លិន​ខ្លួន​ផងដែរ ដោយសារ​ឧស្ម័ន​ស៊ុ​ល​ហ្វួ​រិច​បញ្ចេញនៅពេល​អាហារ​កិន​ក្នុង​ក្រពះ ។​

 


អាហារ​មាន​ជាតិ​កាក​សរសៃ​ខ្ពស់ ៖ ឧស្ម័ន​ដូចជា​អ៊ី​ដ្រូ​ហ្សែ​ន ឧស្ម័ន​កាបូ​និក និង មេតាន ច្រើន​កើតមាន​នៅពេល​អ្នក​ពិសា​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើនពេក ដូចជា ផ្លែឈើ បន្លែ គ្រាប់​ធញជាតិ និង សណ្តែក ។ សមាសធាតុ​បញ្ចេញ​ពី​អាហារ​ប្រភេទ​នេះ​នឹងធ្វើ​ឱ្យមាន​ក្លិន​ខ្លួន​មិន​ប្រសើរ​ទេ ។

 


ផលិតផល​ទឹកដោះគោ ៖ ពិត​ហើយ​ទឹកដោះគោ​ត្រូវបាន​គេ​ចាត់ទុកថា​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​ក្លិន​ខ្លួន​មិនល្អ​ដល់​អ្នក​ផងដែរ ព្រោះ​វា​មាន កម្រិត​ប្រូតេអ៊ីន​ខ្ពស់ ហើយ​បាក់តេរី​ដែលមាន​នៅក្នុង​ក្រពះ​ដែល​បំបែក​សមាសធាតុ​ទឹកដោះ​គោ​នោះ​នឹង​បង្កើតជា​សារធាតុ​ស៊ុ​ល​ហ្វួ​រិច និង មេ​ទីល មេកា​តាន (Methyl mercaptan) បង្កឱ្យមាន​ក្លិន​មិនល្អ​ពេល​ភើ​ចេញមក​តាម​ខ្យល់​ដង្ហើម ។​

 


កាហ្វេ ៖ ការផឹក​កាហ្វេ​ច្រើន​ក៏​មិនល្អ​ដែរ ព្រោះ​វា​ធ្វើឱ្យ​អ្នកមាន​ខ្យល់​ដង្ហើម​មិនល្អ​នេះ ក៏​ព្រោះតែ​វា​មាន​ជាតិ​អាស៊ីដ​ច្រើន​នៅក្នុង​ភេសជ្ជៈ​នេះ ។​

 


អាហារ​ដុត ឬ ចៀន ៖ ការ​ពិសា​អាហារ​ចៀន និង អាំង អាច​បណ្តាលឱ្យ​ការរំលាយ​អាហារ​មាន​សភាព​ពិបាក និង បណ្តាលឱ្យ​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីដ​ច្រើន​ដើម្បី​ប្រឹង​រំលាយ​ជួនកាល​វា​បណ្តាលឱ្យមាន​សភាពឆ្អល់ពោះ ព្រោះ​វាមាន​ផ្ទុក​ជាតិ​ខ្លាញ់ និង ជាតិ​ប្រេង​ច្រើន ដែល​ធ្វើឱ្យ​ចលនា​រំលាយ​អាហារ​ពិបាក និង បង្កឱ្យមាន​ក្លិន​ភើ​មិនល្អ​ចេញមកក្រៅ​តាម​ខ្យល់​ដង្ហើម ។​

 


អាហារ​ដែលមាន​ជាតិ​ខូលីន (Choline) ខ្ពស់ ៖ អាហារ​ទាំងនេះ​ច្រើន​មាន​កម្រិត​ខ្ពស់​នៅក្នុង​ស៊ុត​វា​សម្បូរ​ជាតិ​ខូលីន​ច្រើន​បំផុត ។ ពេល​វា​ប្រមូលផ្តុំ និង ដំណើរការ​រំលាយ​នៅក្នុង​ក្រពះ​វា​បង្កើតជា​ឧស្ម័ន និង ក្លិន​មិនល្អ​ភើ​ចេញ​តាម​ខ្យល់​ដង្ហើម ៕​ ​


Related