តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា តារា​សម្ដែង​កូរ៉េ​មួយ​ចំនួន​សុទ្ធ​តែ​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ពីរ​បី​ក្រៅ​ពី​សម្ដែង​ ដូចជា​ច្រៀង និង​ដើរ​ម៉ូដ។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេថា​ មាន​តារា​សម្ដែង​ជូរ​មុខ​កូរ៉េ​ខ្លះ​ ធ្លាប់​ជា​​កីឡាករ​ ឬ​អត្តពលិក​ដែរ​ មុន​ឈាន​ជើង​ចូល​សិល្បៈ។ ខាង​ក្រោម​នឹង​បង្ហាញ​​តារា​សម្ដែង​កូរ៉េ​៨​ធ្លាប់​ជា​កីឡាករ​ហែលទឹក​មុន​ក្លាយ​ជា​តារា៖

 

 

១. Sung Hoon

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

តារា​សម្ដែង Sung Hoon ធ្លាប់​ជា​សមាជិក​កីឡាករ​ក្រុមជម្រើសជាតិ​ហែលទឹក​ និង​ជា​កីឡាករ​ជំនាញ​ហែល​ក្បាច់​មេអំបៅ។ បន្ទាប់​ពី​ទទួល​រង​របួស​ឈឺ​ឆ្អឹង​ខ្នង គេ​ក៏​សម្រេច​ចិត្ត​សម្រាក​ឈប់​​ហែល​ទឹក​ និង​មាន​គម្រោង​​ចុះ​ឈ្មោះ​បំពេញ​ភារកិច្ច​បម្រើ​យោធា។ ដោយ​គ្មាន​​បទពិសោធន៍​ក្នុង​ការ​សម្ដែង​​អ្វី​សោះ​ Sung បែរ​ជា​ទៅ​​ប្រលង​​សាក​​សមត្ថភាព​​​​ក្នុង​ការ​សម្ដែង​រឿង “New Tales of a Gisaeng”។​ ចុង​ក្រោយ​​ គេ​ក៏​បាន​ជាប់​សម្ដែង​ជា​តួ​ឯក​ក្នុង​​រឿង​នេះ​តែ​ម្ដង។

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

 

២.  Song Joong Ki

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

Song Joong Ki ធ្លាប់​ចូលរួម​ក​ក្នុង​កីឡា​ជាតិ​ពីរ​បី​ដង​ផ្នែក​កីឡា​ជិះ​ស្គី​លើ​ទឹក​កក​កាល​នៅ​ថ្នាក់​អនុវិទ្យាល័យ​ ហើយ​គេ​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​មួយ​ចំនួន​ពី​ព្រឹត្តិការណ៍​​ប្រកួត​កម្មវិធី South Korea National Athletics Meet ផង​ដែរ។ មិន​ខុស​គ្នា​ពី Sung Hoon ទេ​ Song បាន​ឈប់​ពី​កីឡា​ជិះ​ស្គី​ ពីព្រោះ​តែ​មាន​របួស​ជង្គង់ និង​បាន​ក្លាយ​ជា​តារា​សម្ដែង​មួយ​រូប។

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

 

៣. UEE

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

សមាជិក​ក្រុម After School រូប​នេះ​​ធ្លាប់​ជា​កីឡាករិនី​ហែល​ទឹក​​ ហើយ​ឪពុក​របស់​នាង​ក៏​ជា​គូ​បង្វឹក​កីឡា​ Baseball​ មួយ​រូប​ផង​ដែរ។ កាល​នៅ​ថ្នាក់​វិទ្យាល័យ​​នៅ​សាលា Incheon Physical Education UEE ​ធ្លាប់​បាន​ចូល​​​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ផ្នែក​ហែល​​ទឹក​​ផង​ដែរ។

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

 

៤. So Ji Sub

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

​​កាល​ពី​នៅ​ក្មេង  So Ji Sub គ្មាន​ចំណាប់​អារម្មណ៍​​អ្វី​សោះ​លើ​សិល្បៈ​សម្ដែង។ គេ​បាន​​ចាប់​យក​ការ​ហាត់​កីឡា​ហែលទឹក​នៅ​អាយុ​១០​ឆ្នាំ​ បន្ទាប់​មក​ក៏​បាន​ក្លាយ​ជា​កីឡាករ​អាជីព។ ​គាត់​បាន​ហ្វឹកហាត់​កីឡា​នេះ​អស់​រយៈពេល​១០​ឆ្នាំ​ និង​ទទួល​សមិទ្ធផល​ឈ្នះ​មេដាយ​សំរឹទ្ធ​​នៅ​ព្រឹត្តិការណ៍​កីឡា​ជាតិ។ នៅ​ឆ្នាំ ១៩៩៥​ គេ​បាន​ក្លាយ​ជា​តារា​ម៉ូដែល​របស់​ម៉ាក​ខោ​ខៅប៊ូយ​ STORM បន្ទាប់​មក​​ក៏​បាន​ចូក​សម្ដែង​ដំបូង​​ក្នុង​រឿង “Three Guys and Three Girls” ។

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

 

៥. Seo Ji Suk

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

​​​​​​

Seo Ji Suk គឺ​សិស្ស​ដែល​មាន​ទេពកោសល្យ​ផ្នែក​កីឡា​រត់ប្រណាំង​​១០០​ម៉ែត្រ និង ២០០ ម៉ែត្រ​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​នៅ​កម្មវិធី​ប្រកួត​ជា​ច្រើន។ នៅ​អាយុ​១៦​ឆ្នាំ ​​​​​Seo ត្រូវ​បាន​គេ​ជ្រើសរើស​​ជា​កីឡាករ​ជម្រើស​ជាតិ​ ប៉ុន្តែ​ជា​អកុសល​គេ​បាន​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡាន​បុក​ ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​៦​ខែ និង​បញ្ចប់​អាជីព​ជា​កីឡាករ​តាំងពី​ពេល​នោះ​។ ក្រោយ​​ក៏​មាន​​ភ្នាក់ងារ​ម្នាក់​បាន​បង្ហាញ​ផ្លូវ​ គេ​ក៏​មក​ចាប់​អាជីព​​ជា​តារា​សម្ដែង​​វិញ។

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

 

៦.  Lee Tae Sung

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​
Lee Tae Sung ធ្លាប់​ជា​កីឡាករ​លេង​​ក្នុង​ក្របខ័ណ្ឌ​ពាន​យុវជន​ baseball ប៉ុន្តែ​ដោយ​សារ​គេ​មាន​របួស​ស្មា​ក៏​បង្ខំ​ចិត្ត​ឈប់​លេង​តែ​ម្ដង បន្ទាប់​មក​ក៏​បាន​ចាប់​អាជីព​ជា​តារា​សម្ដែង។​ ក្នុង​ឆ្នាំ​២០០៧ គេ​ក៏​បាន​បញ្ចេញ​សមត្ថភាព​ជា​តួ​កីឡាករ baseball ម្ដង​ទៀត​ក្នុង​រឿង  9 End, 2 Outs ។

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

៧. Yoon Hyun Min ​​

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​
ដំបូង​ឡើយ Yoon Hyun Minជា​កីឡាករ​ baseball ដូច​  Lee Tae Sung ប៉ុន្តែ​គេ​ក៏​បាន​បោះបង់​អាជីព​នេះ​មក​ក្លាយ​ជា​តារា​សម្ដែង​វិញ។ គេ​ធ្លាប់​លេង​ឲ្យ​ក្រុម Hanwha Eagles និង​ the Doosan Bears រយៈ​ពេល​៤​ឆ្នាំ មុន​ពេល​សម្រេច​ចិត្ត​ចេញ​សម្ដែង​ក្នុង​ឆ្នាំ ២០០៧។

 

តារា​កូរ៉េ​៧​រូប​ធ្លាប់​​ជា​​​កីឡា​ករ​​ មុន​​ក្លាយ​​ជា​​តារា​​សម្ដែង​

 

 

-ចុច​អាន៖ តារា​សម្ដែង​ស្រី​ថៃ​ ១០ រូប​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​រឿង​មួយ​ភាគ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖dramafever