រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

​NX Lexus 300H ​គឺ​ជា​ប្រភេទ​រថយន្ត​ SUV ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ស៊ីសាំង​តិច​បំផុត​ក្នុង​ចំណោម​រថយន្ត​​ប្រភេទ​ SUV ដ៏​ទៃ​ទៀត។ ក្រៅ​ពី​ Lexus 300H ​ក៏​នៅ​មាន​រថយន្ត​ SUV ច្រើន​ទៀត​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ Honda, Volvo និង​ BMW​ ជាដើម។ ចង់​ថា​ រថយន្ត​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ និង​​ស៊ី​សាំង​តិច​​ប៉ុណ្ណោះ​នោះ​សូម​តាម​ដាន​ដូច​ខាង​ក្រោម៖

 

 

 ​Hyundai Tucson Eco ​​ស៊េរី​ឆ្នាំ ២០១៦

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

​Hyundai Tucson Eco ​​ស៊េរី​ឆ្នាំ ២០១៦ ​គឺ​បំពាក់​ដោយ​ម៉ាស៊ីន​ទំហំ ១,៦ លីត្រ​ និង​មាន​កម្លាំង​ ​១៧៥​សេះ។ រថយន្ត​របស់​ក្រុមហ៊ុន​​ Hyundai  ​មួយ​នេះ​គឺ​ស៊ីសាំង​ត្រឹម​តែ ៩,៥៧ លីត្រ​​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ ១០០ គ.ម។ Hyundai Tucson Eco ​គឺ​មាន​តម្លៃ​ប្រហែល​ជា​​២៤ ១៥០ ដុល្លារ​។

 

 

Chevrolet Trax ស៊េរី​ឆ្នាំ ២០១៥

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

រថយន្ត​មួយ​នេះ​គឺ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២០ ១២០ ដុល្លារ​។ ចំណែក​ឯ​កម្រិត​នៃ​ការ​ស៊ីសាំង​វិញ​គឺ​ ៩,៤ លីត្រ​ក្នុង​ចម្ងាយ​ ១០០ គ.ម។ Chevrolet Trax ​ស៊េរី​ឆ្នាំ​ ២០១៥ នេះ​គឺ​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង ៤ ​ទំហំ ១,៤ លីត្រ​ និង​មាន​កម្លាំង ១៣៨ សេះ។

 

Honda CR-V ស៊េរី​ឆ្នាំ ២០១៥

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

រថយន្ត​របស់​ក្រុមហ៊ុន​ Honda មួយ​នេះ​គឺ​មាន​តម្លៃ​ប្រមាណ​ជា​ ២៣ ៤៤៥ ដុល្លារ​។ វា​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ទំហំ ២,៤ លីត្រ​​និង​មាន​កម្លាំង ១៨៥ សេះ។  Honda CR-V ​ ស៊េរី​ឆ្នាំ ២០១៥ មួយ​នេះ​គឺ​ស៊ីសាំង​​ក្នុង​ចំណុះ ៩,២៦ លីត្រ​ក្នុង​ចម្ងាយ ១០០ គ.ម។

 

 

Mazda CX-5ស៊េរី​ឆ្នាំ ២០១៦

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

ចំណែក​ឯ​រថយន្ត​របស់​ក្រុមហ៊ុន​ Mazda នេះ​វិញ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ប្រភេទ​រថយន្ត​ SUV ដែល​ស៊ីសាំង​តិច​ផង​ដែរ ​ដោយ​វា​ស៊ី​ត្រឹម​តែ​ ៩,២៦ លីត្រ​តែ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ ១០០ គ.ម។ Mazda CX-5 ស៊េរី​ឆ្នាំ ២០១៦ មួយ​នេះ​គឺ​បំពាក់​ម៉ាស៊ីន​សាំង​ទំហំ ២ លីត្រ​ មាន​កម្លាំង ១៥៥​ សេះ។

 

 

BMW X3 xDrive28d ស៊េរី​ឆ្នាំ ២០១៦

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

រថយន្ត​ SUV របស់​ក្រុមហ៊ុន BMW មួយ​នេះ​គឺ​មាន​តម្លៃ​ប្រហែល​ជា ៤២ ១០០ ដុល្លារ​ ហើយ​វា​ស៊ី​ប្រេង​ត្រឹម​តែ​ ៩,២៦ លីត្រ​តែ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គ.ម។​ រថយន្ត SUV ស៊េរី​ឆ្នាំ ២០១៦ មួយ​នេះ​គឺ​​ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត ​ Turbocharged ស៊ីឡាំង​ ៤ ទំហំ ២ លីត្រ​ ដែល​មាន​កម្លាំង ១៨០ សេះ។

 

 

Lexus RX 450h ស៊េរី​ឆ្នាំ ២០១៥

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

បំពាក់​ដោយ​​​ម៉ាស៊ីន​ V6 ​ទំហំ​ ៣,៥ លីត្រ​ ជា​មួយ​នឹង​ម៉ូទ័រ​​អគ្គិសនី​មួយ​ថែម​ទៀត​នោះ​ 5 Lexus RX 450h   ស៊េរី​ឆ្នាំ ២០១៥ នេះ​គឺ​ស៊ីសាំង​ត្រឹម​តែ​ ៩,៤ លីត្រ​តែ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ ១០០ គ.ម។ ​ចំណែក​ឯ​កម្លាំង​ម៉ាស៊ីន​វិញ​គឺ​ ២៩៥ សេះ។ រថយន្ត​ SUV នេះ​ដែរ​គឺ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា​ ៤៧ ៦២០ ដុល្លារ។

 

 

Honda HR-V ស៊េរី​ឆ្នាំ ២០១៦

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

Honda HR-V 2016 ​គឺ​ស៊ី​សាំង​ត្រឹម​តែ​ ៨,៩៦ លីត្រ​តែ​ប៉ុណ្ណោះ​​ក្នុង​ចម្ងាយ ១០០ គ.ម។ រថយន្ត​ម៉ូដែល​នេះ​បំពាក់​ម៉ាស៊ីន​ទំហំ ១,៨ លីត្រ​ដែល​អាច​ផលិត​កម្លាំង​បាន​ ១៣៨ សេះ។ ចំណែក​ឯ​តម្លៃ​វិញ​គឺ​ប្រហែល​ជា​ ១៩ ១១៥ ដុល្លារ។

 

 

NX Lexus 300H

 

រថយន្ត​​ប្រភេទ​ SUV ​​ស៊េរី​ថ្មី​ ៨ ម៉ូដែល​​ស៊ីសាំង​តិច​បំផុត ​កំពុងពេញ​និយម​ជិះ​​

 

NX Lexus 300H គឺ​មាន​តម្លៃ​ប្រហែល​ជា​ ២៣ ៦៦០ ដុល្លារ។ រថយន្ត​ម៉ូដែល​នេះ​គឺ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង ៤ ​ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​​មួយ​ ដោយ​អាច​ផលិត​កម្លាំង​បាន ១៩៤ សេះ។​ NX Lexus 300H គឺ​ស៊ីសាំង​ត្រឹម​តែ​ ៨,៥៦ លីត្រ​តែ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គ.ម។

 

 

** រាល់​តម្លៃ​ខាង​លើ​គឺ​ជា​តម្លៃ​នៅ​ក្នុង​សហរដ្ឋអាមេរិក៕ 

 

 

អាន​បន្ត៖   ឡាន​ទំនើប​៥​ម៉ូដែល​ ធ្វើ​ឲ្យ​អតិថិជន​រំជួល​ចង់​បាន​ តែ​មិន​ដែល​ឃើញ​លក់​លើ​ទី​ផ្សារ

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ zing