សន វិ​ជ្ជ​បុត្រ និង​សិល្បករ សិល្បៈការិនី ជាច្រើនរូប ទៅកាន់​បិណ្ឌ​នៅ​វត្តភ្នំ​តា​ម៉ៅ​

Sanofi

​កាល​ព្រឹក​មិញ​នេះ តារាចម្រៀង នៅ​ផលិតកម្ម អឹម លោក សន វិ​ជ្ជ​បុត្រ បាន ផ្តើមគំនិត និង​បាន​នាំយក​ថវិការ​ផ្ទាល់ខ្លួន និង​ថវិការ​ពី​សប្បុរជន នៅ សហរដ្ឋអាមេរិក រួមជាមួយ សិល្បករ សិល្បការិនី ជិត​៥០​រូប​ផ្សេងទៀត បាននាំគ្នា ធ្វើ និង​ទិញ​ចង្ហាន់ យកទៅ​ប្រគេន ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ​វត្តភ្នំ​តា​ម៉ៅ និង​បាន​ជូន​ប្រាក់ ចំណីអាហារ ដល់​ប្រជា​ប្រជាពលរដ្ឋ ចាស់ជរា រួមជាមួយ​កុមារៗ ដែល​រស់នៅក្នុង​តំបន់​នោះ​ផងដែរ​។ លោក សន វិ​ជ្ជ​បុត្រ បាន​ប្រាប់ “​ប្រជាប្រិយ​” តាម​ទូរស័ព្ទ​ថា ការដែល​លោក​ផ្តើមគំនិត​ទិញ​ចង្ហាន់​ទៅធ្វើ​បុណ្យកាន់បិណ្ឌ​នៅ​វត្តភ្នំ​តា​ម៉ៅ និង​បានធ្វើ​ទាន់​ដល់​ប្រជា ពលរដ្ឋ​នៅទីនេះ គឺ​លោក​ទទួលបាន​ជំនួយ​មកពី​សប្បុរសជន​រស់នៅ​សហរដ្ឋអាមេរិក រួមជាមួយ​ប្រាក់​របស់លោក​មួយចំនួន​ផងដែរ​។

​លោក​បាន​បន្តថា ខណៈពេល ដែល​លោក​មាន គម្រោង​ធ្វើ​ទាន​ខាងលើនេះ លោក​ក៏បាន​អំពាវនាវ​ដល់​សិល្បករ សិល្បៈការិនី ដែលមាន​បំណង​ចង់ ចូលរួម​ផងដែរ ហើយ​ក៏មាន​អ្នកសិល្បៈ​ជិត​៥០​រូប បាន​ចូលរួម ក្នុងនោះ​មានដូចជា​ឧកញ៉ា ឃ្លោក អ្នក បង ចាន់ តារា​ទី កញ្ញា អេ​នី លោក អ៊ឹម ជីវ៉ា លោក ស៊ី​មន បងស្រី ហេង ស្រី​ពេជ្រ រួមជាមួយ អ្នកសិល្បៈ​ជាច្រើនរូប​ទៀត​។​ហើយ​ការចំណាយ លើ​ការធ្វើ​ទាន​នេះ​គឺ​លោក​បាន​ប្រើ លុយ​ពី​បងប្អូន​ខ្មែរ នៅ​សហរដ្ឋអាមេរិក​អស់​ចំនួន​៨០០​ដុល្លារ ប៉ុន្តែ​ក្នុងចំណោម​អ្នក​សិ ល្បៈ​ដែល​បាន​ចូលរួម​គឺ​គេ​បាន​ចំណាយលុយ​ធ្វើ​ទាន​ទៅតាម​លទ្ធភាព ដូចជា​ការ​ជួន ចាស់ៗ និង​ឱ្យ​ក្មេងៗ​ផងដែរ​៕ ប្រមាញ់ តារា​

 









Related