ពេជ្រ សោភា ហួសចិត្ត​នឹង​អ្នក​តាម​ជាន់ពន្លិច​ម្នាក់​

Sanofi

​តារាចម្រៀង​ចាស់វស្សា​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង ពេជ្រ សោភា ហាក់​ទប់​អារម្មណ៍​មិន​បាន​ចំពោះ អ្នក​រិះគន់​មិន​សំចៃមាត់​ម្នាក់ ដែល​តែងតែ​បន្តុះបង្អាប់​រូបនាង តាំងតែ​ពី​នាង​ចាប់ដៃ​ច្រៀង​ជាមួយ តារាចម្រៀង រ៉េ​ប ដេវីដ នៅលើ​ទឹកដី​ប្រទេស​កូរ៉េ រហូត​នាង​មកដល់​ប្រទេស​កម្ពុជា​វិញ​។​

​ពេជ្រ សោភា បាន​ឡើង​ច្រៀង​ចម្រៀង​រួមគ្នា​ជាមួយ ដេវីដ នៅលើ​ទឹកដី​កូរ៉េ​ដោយមាន​គ្រវីទង់ជាតិ​​ប្រទេស​កម្ពុជា ដើម្បី​បង្អួត​ក្រសែភ្នែក​បរទេស​ថា​កូន​ខ្មែរ​ក៏​មិន​អន់​ដែរ ហើយ​នាង​ក៏បាន​បង្ហោះ​រូប​នៅក្នុង Page ផ្លូវការ​របស់​នាង​ដែលមាន​សារ ជា​អក្សរ​នៅ​ពីលើ​ថា «​ទង់​ជា​ងិ​ខ្មែរ​នៅលើ​ឆាក​ប្រទេស Korea» ស្រាប់តែ​ភ្លាមនោះ មាន Account facebook មួយ បាន​ចូលមក Comment ថា «​ច្រៀង​មិន​ពីរោះ​បាន​ស្រែក​យោង​»​។

​ឆ្លើយតប​ទៅនឹង​ការសរសេរ​ដែល​មិន​គាំទ្រ​នេះ ពេជ្រ សោភា ក៏បាន​ឆ្លើយតប​ទៅវិញ​ថា «​សុំទោស​ប្អូនស្រី ដែល​ខ្ញុំ​
​ធ្វើ​មិន​បានល្អ តែ​ខ្ញុំ​ខំ​អស់ពី​ចិត្ត​ហើយ ១៥​ប្រទេស​ខ្មែរ​ជាប់​លេខ​៣ សុំទោស​ផង​ខ្ញុំ​ច្រៀង​មិន​ពិ​រោះ​ទេ​សុំទោស​ផង ទង់ជាតិ​ខ្មែរ​នៅលើ​ឆាក​តន្ត្រី​នៃ​ប្រទេស​កូរ៉េ ខ្ញុំ​នឹង​ដេ​វិត​ធ្វើ​បានតែ​ប៉ុណ្ណឹង​ទេ​»​។ ភ្លាមៗ​នោះ ក៏មាន Fan ដែលជា​អ្នកគាំទ្រ ពេជ្រ សោភា ជាច្រើន​រយ​នាក់ បាន​បញ្ចេញ​ប្រតិកម្ម​វាយបក​ភ្លាមៗ​ទៅលើ Account facebook ដែល មាន​ឈ្មោះថា Killy love នោះ​យ៉ាង​ចាស់ដៃ ដោយ​មិនអោយ ពេជ្រ សោភា ហត់​ក្នុង​ការតបត​នោះឡើយ​។​

​ទោះបីជា ពេជ្រ សោភា មកដល់​ប្រទេស​ខ្មែរ​ហើយក៏​ដោយ ក៏ Account facebook ដែល មាន​ឈ្មោះថា Killy love នៅតែ​មិន​អស់ចិត្ត​ក្នុងការ​រិះគន់ ពេជ្រ សោភា ដដែល ដោយ​គេ​បាន​សរសេរ​បន្តទៀតថា «​សុទ្ធតែ​ពួកក្រុម អា​អ្នក​តាម​ហិត​អាច​ម៍មី​តារាចម្រៀង​ថោកទាប ពួក​អា​ខ្មែរ​អន់​ពួក​អា​អាចម៍​ចឹ​ង​បាន​ទៅធ្វើ​កញ្ជះ​ស្រុក​គេ ពួក អា​ខ្មែរ​ថោកទាប​ធ្វើ​ដូច​មី​ហ្នឹង​អស្ចារ្យ​ណាស់​ច្រៀង​ស្តាប់​មិនបាន​បានតែ​ស្រែ​កបាន​លេខ​៣​សោះ​ធ្វើ​ដូច​លេខ​1​ចឹ​ង ខ្មែរ​អើយ​ខ្មែរ​នៅ​អន់​ណាស់​ខ្មាស​គេ​ណាស់​ដែល​ឱ្យ​វា​ទៅ​ច្រៀង​តំណាង​ខ្មែរ តារា​ល្បី​ដោយសារ​ក្រុម​អ្នកគាំទ្រ​គ្មាន សីលធម៌​»​។ ឆ្លើយតប​ទៅនឹង​ការសរសេ​រិះគន់​ដៀមដាម​ដល់​ជាតិ​សាសន៍​ខ្មែរ​នេះ ត្រូវបាន ពេជ្រ សោភា ឆ្លើយ​បក ទៅវិញ​ទាំង​ក្តៅស្លឹកត្រចៀក​ក្នុងន័យ​ចង់​បញ្ចប់​ជម្លោះ​ថា «​ហួសចិត្ត​ណាស់ ទើប​មកដល់​ស្រុក​ខ្មែរ​ភ្លាម បានឃើញ​គេ​មើលងាយ​ខ្មែរ​ភ្លាម ឆ្ងល់​ណាស់​អូន​មាន​គំនុំ​អី​ជាមួយ​បង ដំបូង​អូន​ថាឱ្យ​បង ពេល​fan​បង​ថាឱ្យ អូន​ដើរ​និយាយថា​fan​បង​អាក្រក់ ឥលូវ​មិន​អស់ចិត្ត​អូន អូន​មើលងាយ​ដល់​ពលករ​ខ្មែរ ហើយ​ជាតិខ្មែរ​យើង​ទៀត​។ តើ​អូន​ជា​ខ្មែរ​ដែរ​ទេ​? ហើយ​អូន​បានធ្វើ​អ្វីខ្លះ​ដើម្បី​ខ្មែរ​ហើយ​ឬ​នៅ​? សុំទោស​បង​បាន​ប្រឹង​ធ្វើបាន​ប៉ុន​នឹង​ទេ​បើ​មិន​ពេញចិត្ត​សុំ​កុំ​ជេរ​បង​បែបនេះ​អី​ហើយ​កុំ​ជេរ​អ្នកគាំទ្រ​បង គាត់​មិន​ដឹងអី​ទេ​…​ខ្មែរ​ត្រូវ​ចេះ​ស្រលាញ់​ខ្មែរ​ណា​អូន​»​។

​គួរ​រំឭក​ផងដែរ​ថា ពេជ្រ សោភា និង តារាចម្រៀង រ៉េ​ប ដេវីដ បានទទួល​ភាពជោគជ័យ​លើ​ទឹកដី​ប្រទេស​កូរ៉េ យ៉ាង​ត្រចះត្រចង់​នៅក្នុង​កម្មវិធី “Migrant Arirang” ដែល​រៀបចំឡើង​ដោយ​ប្រទេស​កូរ៉េ ដោយ​ក្នុងនោះ​មាន ប្រមាណ​ជា​១៥​ប្រទេស​ចូលរួម​។ ក្នុង​កម្មវិធី​នោះ ពេជ្រ សោភា និង​បាន ដេវីដ បានជ្រើសរើស​យក​ចម្រៀង Original ផ្ទាល់ខ្លួន មាន​ដូ​ជា​បទ “​ម៉ាក់​ដឹង​ម៉ាក់​វ៉ៃ​” និង​បទ ” កាហ្វេ​១៥០០” ដែល​ទទួល​ការចាប់អារម្មណ៍​យ៉ាង ខ្លាំង​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​៕ ភូមិន្ទ​



Related