តារាចម្រៀង​ថៃ​បួស​ជា​ព្រះសង្ឃ បន្ទាប់ពី​បុក​មនុស្ស​ស្លាប់​

Sanofi

​លោក អា​ដឹ សៈ​តាត ជា​តារាចម្រៀង​ដែលមាន​រូបរាង​សង្ហារ និង មន្ត​ស្នេហ៍ ដែល​កន្លងមកនេះ​លោក​ធ្លាប់​តែមាន​ព័ត៌មាន​រឿងអាស្រូវ ប្តូរ​សង្សារ​ជា​ញឹកញាប់​។

 






កាលពី​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៥ លោក​បាន​បើករថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយហេតុ​ការណ៍​នោះបាន​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់​។ គ្រោះថ្នាក់​លើក​នោះ​មិនមែន​កើតឡើង​ដោយសារតែ​លោក​ស្រវឹង​នោះទេ តែ​ក្នុងពេលនោះ​លោក​មិន​ស្រួលខ្លួន​ហើយ​ធ្វើទុក្ខ​ងងុយគេង​ខ្លាំង ដូចនេះ​លោក​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​។​



​ទោះជា​រូបលោក​មិនត្រូវ​បាន​ចោទ​ប្តឹង​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើក​នេះ តែ​រូបលោក​មាន​វិបត្តិ​សារី​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​ចរាចរ​នេះ ដូចនេះ​លោក​សម្រេចចិត្ត​បួស​ជា​ព្រះសង្ឃ​ដើម្បី​កាន់ទុក្ខ​ដល់​អ្នកស្លាប់ ហើយក៏​សង្ឃឹមថា​កុសលផល​បុណ្យ​នឹង​ជួយ​អ្នក​ដែល​ស្លាប់​បាន​ទៅកាន់​សុខ​គតិ​ភព​។ គួរបញ្ជាក់​ផងដែរ​ថា លោក អា​ដឹ សៈ​តាត បាន​បួស​ដោយ​ស្ងាត់​កាលពី​ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៥៕ ខេ​រី​
(​ប្រភព​៖ ខោ​វ​ស៊ុ​ក​)



Related