សេ​ឡេ​ណា ហ្គូ​ម៉េ ធ្វើ​ឲ្យ​កូនប្រុស បេ​ក​ខេ​ម បែកបាក់​ស្នេហា ?

Sanofi

​កាលពីពេល​ថ្មីៗ​នេះ មាន​ព័ត៌មាន​បានបង្ហាញ​ឲ្យ​ដឹងថា ប្រុក​គ្លី​ន បេ​ក​ខេ​ម (Brooklyn Beckham) ដែលជា​កូនប្រុស​ច្បង​តារាបាល់ទាត់​ដ៏​ល្បី ដេវីដ បេ​ក​ខេ​ម (David Beckham) បាន​បែកបាក់​ពី​សង្សារ​សំណព្វចិត្ត​តារា​សម្តែង​ស្រី ឃ្លូ ម៉ូ​រេ​ត (Chloe Moretz) ដោយសារតែ​លង់​ស្នេហ៍ សេ​ឡេ​ណា ហ្គូ​ម៉េ (Selena Gomez) ។​

​ ​​ប្រភព​មួយ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្រុក​គ្លី​ន បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ សេ​ឡេ​ណា ទោះបីជា​កំពុងមាន ទំនាក់ទំនង​ស្នេហា​ជាមួយនឹង ឃ្លូ ហើយ​វា​គឺជា​មូលហេតុ​មួយ​ដែល​បណ្តាល​ឲ្យ​គេ​បែក​គ្នា​ជាមួយ ឃ្លូ តែ​យ៉ាងណាក្តី សេ​ឡេ​ណា ក៏​ធ្លាប់​ប្រាប់​ដែរ​ថា ប្រុក​គ្លី​ន គឺជា​មនុស្ស​ម្នាក់​ដែល​សម្តី​ផ្អែម ចេះ​យកចិត្តទុកដាក់ តែ​គេ​ក្មេង​ណាស់​សម្រាប់​នាង ហើយ​ពេលខ្លះ​អ្វីៗ​អាច​នឹង​ផ្លាស់ប្តូរ​ដោយសារ​ពេលវេលា តែ​សម្រាប់​ពេលនេះ នាង​ទុក​គេ​ត្រឹមតែ​ជា​មិត្ត​ល្អ​ម្នាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ​មិនមែន​ត្រឹមតែ​គម្លាត​អាយុ​ខុសគ្នា​ត្រឹមតែ​ប៉ុ​ណ្នឹ​ង​នោះទេ ដែល​ធ្វើ​ឲ្យ​នាង​គ្មាន​អារម្មណ៍​ស្រឡាញ់ ប្រុក​គ្លី​ន គឺ​វា​អាចមកពី​នាង​នៅតែ​ស្រឡាញ់​អតីត​មិត្ត​ប្រុស ចា​ស្ទី​ន ប៊ឺ​ប៊ើ​រ (Justin Bieber) ក៏​ថា​បាន ៕ ថា​វរិ​ទ្ធ​ 


Related