ឈិ​ត​សុជាតា ទៅកាន់​បិណ្ឌ​នៅ​ស្រុកកំណើត​

Sanofi

​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ឈិ​ត សុជាតា ក៏បាន​ឆ្លៀត​ទៅកាន់​ស្រុកកំណើត​របស់​នាង​ដើម្បី ធ្វើ​បុណ្យទាន​ទៅតាម​ប្រពៃណី​ខ្មែរ​ដោយ​ក្នុងនោះ​នាង​បានធ្វើ​បុណ្យ​ជាមួយ​ព្រះ​កន្លោង​មាន​ឪពុកម្តាយ រួចហើយ​ទើបបាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​ស​ង្ឈ​គង់​ចាំ​ព្រះវស្សា​នៅតាម​ទី​វត្ត​អារាម​។​

​ ​
​ឈិ​ត សុជាតា បាន​បង្ហោះ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​របស់​នាង​អំពី​សកម្មភាព​ធ្វើបុណ្យ ទាន​របស់​នាង​ឲ្យ​មិត្តភក្តិ​លេង​ហ្វេ​ស​ប៊ុ​ក​បានឃើញ​ដោយ​ក្នុង​នោះគេ​ឃើញថា​នាង​ស្លៀកពាក់​បាន​យ៉ាង​ស្អាតបាត​និង​សមរម្យ​សក្តិ​សមជា​នារី​ខ្មែរ​ដែល​ប្រកាន់​ប្រពៃណី​ព្រះពុទ្ធសាសនា​។​
​ ​
​ឈិ​ត សុជាតា ត្រូវបាន​គេ​ដឹងថា​នាង​មាន​ការកែ​សម្ផស្ស​រហូត​គេ​មើលទៅ​នាង​ហាក់ដូចជា​កូន ក្រមុំ​កៅស៊ូ​។​នាង​គឺជា​អ្នកសិល្បៈ​សំដែង​ដោយ​ថត​បាន​ច្រើន​រឿង​និង​ជា​ពិធី​ការិនី​។​ស្រុកកំណើត​របស់​នាង​នៅ​ខេត្តតាកែវ​៕ ដេវីត​ 



Related