ជីវិត​ជាង ១០ ​ឆ្នាំ​ជាអ្នក​លក់​ចាខ្វៃ​


ជីវិត​ជាង ១០ ​ឆ្នាំ​ជាអ្នក​លក់​ចាខ្វៃ​

ខណៈ​ដៃ​កំពុង​បង់​នំ ចាខ្វៃ បណ្តើរ​​ មាត់​និយាយ​មក​កាន់​​ក្រុម​ការងារ​បណ្តើរ​ យុវជន​ម្នាក់​ឈ្មោះ​ រតនា ប្រាប់​ថា​​រូប​គេ​ប្រកប​របរ​នេះ​ជាង​ ១០​ឆ្នាំ​ហើយ​តាំង​ពី​ជំនាន់​លោក​យាយ​របស់​គេ​មក​ម្ល៉េះ។

 

ជីវិត​ជាង ១០ ​ឆ្នាំ​ជាអ្នក​លក់​ចាខ្វៃ​

 

“បាទបង…​បើ​គិត​ទៅ​ខ្ញុំ​លក់​ចាខ្វៃ​ហ្នឹង​បាន​ប្រហែល​ជាង​១០​ឆ្នាំ​ហើយ​ តាំង​ពីជំនាន់​យាយ​​ខ្ញុំ ហើយ​ពេល​នោះ​​ដូច​ជា​​អាយុ​ជាង​១០​ឆ្នាំ​ដែរបង…មក​ដល់​ឥឡូវ​ខ្ញុំ​ អាយុ​២៥ឆ្នាំ​ហើយ”។ រតនា ថ្លែង។

 

បុរស​មក​ពី​ខេត្ត​សៀម​រាប​រូប​នេះ​​បាន​បន្ត​ថា របរ​លក់​​ចា​ខ្វៃ​មាន​ការ​នឿយ​ហត់​ដែរ​ ព្រោះ​អី​ត្រូវ​ងើប​តាំង​ពី​ម៉ោង​ ១ មក​ម្ល៉េះ​ ណាមួយ​មាន​ម៉ូយ​ជា​ច្រើន​​កំពុង​តែ​ចាំ​យក​ចាខ្វៃ​របស់​គេ។

 

ជីវិត​ជាង ១០ ​ឆ្នាំ​ជាអ្នក​លក់​ចាខ្វៃ​

 

ជីវិត​ជាង ១០ ​ឆ្នាំ​ជាអ្នក​លក់​ចាខ្វៃ​

 

“រាល់​ថ្ងៃ​ខ្ញុំ​ត្រូវ​ងើប​ពី​យប់​តាំង​ពី​​ម៉ោង​​១​ម្ល៉េះ​ដើម្បី​បង់​ចា​ខ្វៃ​ដើរ​បោះ​ឲ្យ​ម៉ូយ​នៅ​តាម​ទី​ជិត​ឆ្ងាយ​ ម៉ូយ​ខ្ញុំ​ច្រើន​ណាស់​ ខ្ញុំ​មិន​បាន​ចាំ​ថា​មាន​ប៉ុន្មាន​នាក់​ ប៉ុន្មាន​កន្លែង​នោះ​ទេ​ដឹង​ថា​មាន​ច្រើន​ ណាមួយ​ខ្ញុំ​ក៏​លក់​វា​យូរ​ដែរ​ហើយ​ហ្នឹង​។ រតនា បន្ថែម។

 

ដោយសារ​តែ​រាល់​ថ្ងៃ​រវល់​ខ្លាំង​ជាមួយ​នឹង​ការងារ​មួយ​នេះ​ រតនា ក៏​មិន​ដែល​នឹក​ចង់​ថា​ ចង់​បើក​របរ​អ្វី​ផ្សេង​នោះ​ដែរ​។ ម្យ៉ាង​របរ​នេះ​ក៏​បាន​ជួយ​ឲ្យ​ រតនា និង​បង​ប្អូន​មាន​ជីវភាព​មធ្យម​នឹង​គេ​ដែរ ឥឡូវ​នេះ​ រតនា​ និង​បង​ប្អូន​ មាន​សាខា​លក់​ចាខ្វៃ​នេះ​ ៣​ កន្លែង​នៅ​ជិត​ ផ្សារ​ដើម​ថ្លូវ ១ ជិត​ផ្សារ​សុវណ្ណា​ ២៕

នារី​ៗ​ចូល​ចិត្ត​ឆ្លើយ “បាទ!” ភាគច្រើន​ជា Lesbian?

 

​អត្ថបទ៖ ថា ម៉ាលីដា
រូប​ថត៖ ទូរសព្ទដៃ