រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

​​នាវា​ចម្បាំង​រុស្ស៊ី ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​​យុទ្ធនាការ​បោស​សម្អាត ​រដ្ឋ​ឥស្លាម ISIS ​នៅ​ស៊ីរី ​​បាន​បើក​ការ​វាយ​ប្រហារ​​១១​គោលដៅ​ហើយ​ កាល​ពី​ម្សិល​មិញ ដោយ​ប្រើ​មីស៊ីល​បាញ់​ពី​ដែន​សមុទ្រ Caspian ​រយៈ​ចម្ងាយ​ឆ្ងាយ។

 

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

 

​មន្ត្រី​ក្រសួងការពារជាតិ​របស់​ប្រទេស​រុស្ស៊ី​លោក​ Sergei Shoigu ​បាន​ប្រាប់​​ដល់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា នាវា​ចម្បាំង​​​ចំនួន​៤ ដែល​ឈរ​ជើង​នៅ​លើ​សមុទ្រ Caspian ​ចម្ងាយ​ជិត​១៤៥០​គីឡូម៉ែត្រ​ពី​ប្រទេស​ស៊ីរី ​បាន​បាញ់​​កាំជ្រួច​មីស៊ីល​ចំនួន​២៦​គ្រាប់ ទៅ​លើ​១១​គោល​ដៅ​ ដែល​ក្រុម​ ISIS កំពុង​ឈរ​ជើង។

 

តាម​រយៈ​វីដេអូ ដែល​បង្ហាញ​ដោយ​ក្រសួងការពារជាតិ​​រុស្ស៊ី ​បាន​បង្ហាញ​ឲ្យ​ឃើញ​​ថា​​នាវា​ចម្បាំង​​កំពុង​តែ​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់ ខណៈ​ដែល​លោក​ Shoigu ​បាន​បញ្ជាក់​ថា គោល​ដៅ​ទាំង​អស់​នោះ ត្រូវ​បាន​បំផ្លាញ​ដោយ​ជោគជ័យ​ហើយ ​និង​​មិន​ប៉ះ​ពាល់​ដល់​តំបន់​ស៊ីវិល ដែល​ប្រជាជន​កំពុង​រស់​នៅ​ទេ។

 

​​​មន្ត្រី​ក្រសួងការពារជាតិ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ធ្វើ​ឡើង​ដោយ​នាវា​ចម្បាំង​ធំៗ​ចំនួន​៤ ឈ្មោះ Dagestan, Uglich, Grad Sviyazhsk និង​ Veliky Ustyug ខណៈ​ដែល​មីស៊ីល​១​គ្រាប់ ​មាន​ល្បឿន​​ជាង​៨៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

 

​យ៉ាង​ណា ពុំ​មាន​សេចក្ដីរាយការណ៍​ណា​មួយ បញ្ជាក់​ពី​​ស្ថានភាព​របស់​ពួក​ ISIS ថា​របួស​ ឬ​ស្លាប់​ប៉ុន្មាន​នាក់​​នៅ​ឡើយ​ទេ​ ដោយ​​ជំហាន​ដំបូង​នេះ ដឹង​ត្រឹម​ថា​គោល​ដៅ​ទាំង​១១ ដែល​វាយ​ប្រហារ​ទៅ​នោះ គឺ​បំផ្លាញ​ដោយ​ជោគជ័យ៕

 

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

 

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

 

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

 

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

 

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

 

រុស្ស៊ី វាយ​ប្រហារ​ ISIS ​១១​​គោលដៅ ​ដោយ​ប្រើ​នាវា​ចម្បាំង​មីស៊ីល

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ រុស្ស៊ី​ត្រៀម​បញ្ជូន​ទ័ព១៥ម៉ឺន​នាក់ ​ទៅ​វាយ ISIS នៅ​ស៊ីរី​

 

​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail