វិធី​ឆាប៉េងប៉ោះ​សាច់គោ​ ឲ្យ​មានរស​ជាតិឆ្ងាញ់

ព្រឹកនេះ មង្គលការ មាន​មុខ​ម្ហូប​ដ៏ឆ្ងាញ់មួយមុខ​ទៀត​ហើយ​មកចែកជូន​ដល់បងៗស្ត្រីមេផ្ទះ និងប្រិយមិត្ត​ទាំង​អស់គ្នា​ឲ្យ​បាន​ដឹង នោះគឺ ឆាប៉េងប៉ោះ​សាច់គោ ។ ដូច្នេះ​ដើម្បីកុំឲ្យខាតពេល​យូរ សូមទស្សនាវីដេអូខាងក្រោម៖
 
វិធី​ឆាប៉េងប៉ោះ​សាច់គោ​ ឲ្យ​មានរស​ជាតិឆ្ងាញ់
+ គ្រឿងផ្សំ
- សាច់គោ ២០០ក្រាម ហាន់ចំណិត
- ប៉េងប៉ោះ ៣ផ្លែ ចិតចំណិត
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាបាយ​
- ទឹក​ម្សៅមី ២ស្លាបព្រាបាយ
- ម្សៅមី កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ៣ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ២ដើម កាត់ ២ថ្នាំដៃ
+ វិធីធ្វើ
១. មុន​ដំបូង​យក​សាច់​គោ​​មក​លាយ​ជា​មួយ​ទឹក​ស៊ីអ៊ីវ, ប្រេងឆា ១ស្លាបព្រាបាយ  និង​ម្សៅមី ឲ្យបាន​សព្វទុក​មួយ​ឡែក​សិន។
២. យក​ប្រេង​ឆា​ ២ស្លាបព្រាបាយ ដាក់ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹមស​ចូល​ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ។
៣. ដាក់​សាច់​គោ​ចូល​ឆា​ឲ្យ​ឆ្អិន​ រួច​ដួស​ដាក់​ក្នុង​ចាន​សិន​ បន្ទាប់​មក​ដាក់​ប៉េង​ប៉ោះ​ចូល​​រួច​បន្ថែម​ ប្រេង​ខ្យង​ និង​ប្រេង​ល្ង ឆា​ចូល​គ្នា​។
៤. ដាក់​ទឹក​ចូល​បន្តិច​ទុក​ឲ្យ​ពុះដាក់​ទឹក​ម្សៅមី​, ​ស្លឹក​ខ្ទឹម​ និង​សាច់​គោ​ដែល​ដួស​ទុក​ចូល​ឆា​ ២-៣​ត្រ​ឡប់​ទៀត​ជា​ការ​ស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធី​ឆាប៉េងប៉ោះ​សាច់គោ​ ឲ្យ​មានរស​ជាតិឆ្ងាញ់