ឡាន​ធំ​បំផុត​លើ​លោក​កម្ពស់​៨​ម៉ែត្រ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បុរស​ឥណ្ឌា


ឡាន​ធំ​បំផុត​លើ​លោក​កម្ពស់​៨​ម៉ែត្រ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បុរស​ឥណ្ឌា

​រថយន្ត​ម៉ូដែល​ 1922 Ford Tourer ​​ដែល​ជា​រថយន្ត​មួយ ត្រូវ​បាន​គេ​យល់​ថា ធំ​បំផុត​លោក​ ដោយ​មាន​កម្ពស់​៨​ម៉ែត្រ និង​ប្រវែង​​១៥​ម៉ែត្រ​កន្លះ ​និង​​រចនា​ផលិត​ឡើង​ដោយ​បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់ ឈ្មោះ​ Sudhakar Yadav ​បាន​ដាក់​តាំង​បង្ហាញ​ហើយ កាល​ពី​ម្សិល​មិញ។

 

ឡាន​ធំ​បំផុត​លើ​លោក​កម្ពស់​៨​ម៉ែត្រ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បុរស​ឥណ្ឌា

 

ឡាន​ធំ​បំផុត​លើ​លោក​កម្ពស់​៨​ម៉ែត្រ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បុរស​ឥណ្ឌា

 

​លោក​ Yadav ​បាន​ឲ្យ​ដឹង​ថា​ លោក​ជា​ម្ចាស់​សារមន្ទីរ​រថយន្ត​មួយ នៅ​ភាគ​ខាង​ត្បូង​ នៃ​ទីក្រុង​ Hyderabad ​ហើយ​លោក​ក៏​ធ្លាប់​បាន​បង្ហាញ​​រថយន្ត​​​ច្រើន​ម៉ូដែល​ហើយ​ដែរ។ លោក​បន្ថែម​ថា រថយន្ត​ថ្មី​នេះ ​គឺ​មាន​រាង​ស្អាត និង​ទំហំ​ធំ​បំផុត ​ដោយ​ក្នុង​នោះ​មាន​ទាំង​ បង្គន់ តាប​បីយ៉ារ, Aubergine ​និង​ Lipstick ហើយ​លោក​ផលិត​រថយន្ត​នេះ​ឡើង​គឺ​ ដើម្បី​ចង់​ឈ្នះ​ពាន​រង្វាន់​កំណត់ត្រា​ពិភពលោក​មួយ​ទៀត។

 

បុរស ដែល​ធ្លាប់​​បំបែក​កំណត់ត្រា​​ពិភពលោក​ Guinness ​ម្ដង​ ដោយ​ផលិត​ត្រីចក្រយានយន្ត​ខ្ពស់​បំផុត (ជាង​១២​ម៉ែត្រ​កន្លះ)​ ​រូប​នេះ បាន​​ប្រាប់​ដល់​ AFP ​​ថា៖ “យើង​មាន​គោល​បំណង​ចង់​បំបែក​កំណត់ត្រា​ពិភពលោក ​ដោយ​ផលិត​រថយន្ត​ធំ​បំផុត។ វា​​ជា​កំណត់ត្រា​ថ្មី​មួយ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​ទទួល​បាន​វា”៕

 

-ចុចអាន៖ ទូរសព្ទ​ដូច​ iPhone 6s នៅ​ចិន ដាក់​លក់​​ក្នុង​តម្លៃ​ដ៏​ថោក​មិន​ដល់​១០០ដុល្លារ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc