លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​ថ្នាក់ដឹកនាំ​អតីតយុទ្ធជន​កម្ពុជា និង​បើកប្រាក់​មរណៈ​សង្គ្រោះ ជូន​អតីត​និវត្តន៍​ជន

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​ខេត្តស្ទឹងត្រែង បានរៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​គណៈកម្មាធិកា​រ​សមាសភាព​ថ្នាក់ដឹកនាំ​អតីតយុទ្ធជន​កម្ពុជា ក៏ដូចជា​មាន​ពិធី​បើកប្រាក់​មរណៈ​សង្គ្រោះ ជូន​ដល់​និវត្តន៍​ជន​ចំនួន​១៥០​នាក់​ផងដែរ ។ ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលាខេត្ត​ស្ទឹងត្រែង នា​រសៀល​ម៉ោង​២​ក្នុង​ថ្ងៃទី​០៧​តុលា លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង 

​ពិធី​នេះ​បាន​មានប្រសាសន៍​បញ្ជាក់ថា​៖​ការ​បង្កើតជា​សមាគម​អតីតយុទ្ធជន​កម្ពុជា​នេះ​ឡើង គឺជា​យន្តការ​នៃ​ការ​សំដៅទៅ​ពង្រឹង​គ្រួសារ​អតីតយុទ្ធជន​ដែល​បាន​ចូលនិវត្តន៍ ។ លោក​បន្តថា នេះ​គឺជា​គ្រួសារ​មួយ​ដែល​បាន​បំពេញភារកិច្ច​ជូន​ជាតិ ទោះ​នៅក្នុង​ក្របខ័ណ្ឌ​ជា​យោធា​ក្តី ជា​នគរបាលជាតិ​ក្តី​ដែល​បាន​ចូលរួម​ក្នុង​បុព្វហេតុ​ការពារជាតិ​របស់​យើង ដែលជា​សមាជិកសមាគម​នេះ ដូចជា​គ្រួសារ​មួយ​អញ្ចឹង​ដែរ ដែល​រស់នៅ​ក្រោម​ដំបូល​តែមួយ​របស់​ក្រសួងមហាផ្ទៃ ។ អាវុធហត្ថ យោធា​ខេត្ត យោធា​ស្រុក​និង​នគរបាល​ក៏ដូចជា​នៅតាម​បណ្តា​កងពល​ផ្សេងៗ គឺ​រស់នៅ​ក្រោម​ដំបូល​ក្រសួងការពារជាតិ ។​ប៉ុន្តែ​នៅពេល​ចូល​សោធន​និវត្តន៍ តួនាទី​ទាំងនោះ​ត្រូវបាន​បញ្ចប់ ហើយ​និង​ត្រូវ​ក្លាយជា​អតីតយុទ្ធជន​ហើយ​អតីតយុទ្ធជន​នេះ មានគ្រួសារ​មួយ គឺ​សមាគម​អតីតយុទ្ធជន នេះ​គឺជា​យន្តការ​មួយ​ដើម្បី​ប្រមូល​ចងក្រង​អ្នក​ដែល​បាន​ចូល​និវត្ត អោយបាន​នៅ​ជាមួយគ្នា និង​បាន​ជួយ​ធ្វើការ​ទាំងអស់គ្នា នេះ​គឺជា​អត្ថន័យ នៃ​យន្តការ​បង្កើតជា​សមាគម​អតីតយុទ្ធជន​។​

​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង​បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​របាយការណ៍​របស់លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទារ​ខេត្ត ចំពោះ​ការគ្រប់គ្រង​បងប្អូន​អតីតយុទ្ធជន ក៏បាន​បង្ហាញ​ផងដែរ​ថា បញ្ហា​មួយចំនួន​ត្រូវបាន​ដោះស្រាយ​គោលនយោបាយ​ជូន​អតីតយុទ្ធជន​ជា​បណ្តើរៗ​ហើយ ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត យន្តការ​គាំទ្រ​បងប្អូន​អតីតយុទ្ធជន ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ។ ម្យ៉ាងវិញទៀត តាមរយៈ​សកម្មភាព​ការងារ​នាពេល​កន្លងមក និង ពិធី​ដ៏​មាន​អត្ថន័យ​នាពេលនេះ ក៏​ជា​ឳ​កាស​ដ៏​ល្អ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លៀសវៃ​របស់​សម្តេច​តេ​ជោ​សែន នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ខ្ពស់ ដែល​បាន​បង្កើត​សមា គម​នេះ​ឡើង ក្នុងការ​ទ្រទ្រង់​បងប្អូន​អតីតយុទ្ធជន ទើប​ថ្ងៃនេះ ខេត្តស្ទឹងត្រែង​ត្រូវបាន​ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ដោយបាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព ថ្នាក់ដឹកនាំ​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត អគ្គលេខា ធិ​ការរង សមាគម​អតីតយុទ្ធជន​កម្ពុជា ។ ហើយ​អ្វីដែល​ជាការ​កត់សម្គាល់​លើ​យន្តការ​មួយ​នេះ គឺ​ក្នុង​គោលដៅ​លើកកម្ពស់​ស្មារតី នៃ​ក្តីសង្ឃឹម​របស់​បងប្អូន​អតីតយុទ្ធជន គ្រួសារ ពលី មរណៈ ពិការ​និង​សោធន​និវត្តន៍​ជន ដែល​បាន​លៈបង់​នូវ​សាច់​ស្រស់ ឈាម​ស្រស់​ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​នៅ​គ្រប់​ដំណាក់កាល ដែលជា​និច្ច​ជា​កាល​សម្តេច​តេ​ជោ​សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ មាស​៥ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន អតីតយុទ្ធជន ហើយ​កន្លងមក​សម្តេច​បានផ្តល់​នូវ​ការគាំទ្រ​ជាច្រើន ដូចជា​ការកសាង​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្រីក្រ តាមរយៈ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានជា​ច្រើន​ខ្នង នៅតាម​សហគមន៍​មួយចំនួន​នៅក្នុង​ខេត្តស្ទឹងត្រែង និង​ផ្តល់​អំណោយ​សប្បុរសធម៌​ដល់​អតីតយុទ្ធជន​ជាច្រើន​ទៀត ។​

​គួរបញ្ជាក់​ផងដែរ​ថា​៖​សមាគម​អតីតយុទ្ធជន​ប្រចាំខេត្ត​ស្ទឹងត្រែង បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ មាន​សមាជិក​ជាង​៨០០​នាក់​ដែលមាន​សម្តេច​តេ​ជោ​សែន នាយករដ្ឋមន្ត្រី​ជា​ប្រធាន​ផដែរ​៕ 