ខឹង​ប្តី​ចោទមាន​សហាយ៖ លោត​សម្លាប់ខ្លួន​ពី​ជាន់​ទី​២ ស្លាប់​យ៉ាង​អាណោចអាធ័ម​

Sanofi

​កាលពី​វេលា​ម៉ោង​១១: ០០​នាទី​យប់ ថ្ងៃទី​៦ ខែតុលា​ឆ្នាំ ២០១៥ មាន​ករណី​ស្ត្រី​ម្នាក់​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​ផ្ទះ​លេខ​១២១ ជាន់​ទី​ពីរ ផ្លូវ​១៩២Z ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​
​បើតាម​អ្នកជិតខាង​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ដាច់ចិត្ត​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​នោះ មានឈ្មោះ ឃិន រដ្ឋា ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​ផែស្ងួត​តេង​ឡាយ និង​ស្នាក់នៅ​ផ្ទះជួល នៅ​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស​ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិសាត់​។ ចំណែក​ប្តី​របស់​ស្ត្រី​រងគ្រោះ មានឈ្មោះ ផានី អាយុ​៣០​ឆ្នាំ បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​ប្រពន្ធ​ស្លាប់​។ មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ និង​ប្តី​បាន​ឈ្លោះប្រកែក​គ្នា យ៉ាងខ្លាំង​តាំងពី​ម៉ោង​៧: ០០​នាទី​ល្ងាច ថ្ងៃ​ដដែល​នោះ ដោយ​ប្តី​របស់​ជនរងគ្រោះ​បាន​ចោទថា ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី​ក្បត់​ខ្លួន​តែ​ជនរងគ្រោះ​បានប្រកែក​ថា មិនបាន​ក្បត់​ដូច​ពាក្យ​ប្តី​ចោទ​នោះទេ ហើយ​ការឈ្លោះប្រកែក​គ្នា នោះ​កាន់តែខ្លាំង​ឡើងៗ និង​អូសបន្លាយ​រហូតដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ជនរងគ្រោះ បាន​លោត​ពីលើផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។​
​បន្ទាប់ពី​ឃើញ​ប្រពន្ធ​របស់​ខ្លូន បាន​លោត​សម្លាប់ខ្លួន​ហើយ ប្តី​រូបនោះ​ក៏បាន​រត់​គេចខ្លួនបាត់​ភ្លាមៗ​ផងដែរ​។ ក្រោយពី​លោត​សម្លាប់ខ្លួន​ហើយ សព​ស្ត្រី​រងគ្រោះ ត្រូវបាន​ដឹក​ទៅ​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ឲ្យ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕
​សុទ្ធ គឹម​សឿន​

Related