អាជ្ញាធរខេត្ត កំពង់ឆ្នាំង ដាក់​កំហិត​ឲ្យ​ជនជាតិ​វៀតណាម​អូស​ផ្ទះទឹក​ចេញពី​តំបន់​ទេ​ចរណ៍​ផ្សារ​ក្រោម​

Sanofi

​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ ដែល​ការរស់នៅ​យ៉ាង​អនាធិបតេយ្យ​របស់​ជន​ជាតិ​វៀតណាម​នៅក្នុង​ទន្លេសាប នៅ​តំបន់​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង បាន​បំពុលបរិស្ថាន​បង្ករ​ឲ្យ​មាន​ភាពអនាធិបតេយ្យ និង រំខានយ៉ាងខ្លាំង​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង បរទេស​ដែល​ធ្វើដំណើរ​ទៅ​ទស្សនា​កម្សាន្ត​នៅតាម​ដង​ទន្លេសាប និង តំបន់ភ្នំ​នាង​កង​រី​។

​តែ​ពេលនេះ​អាជ្ញាធរខេត្ត កំពង់ឆ្នាំង បានសម្រេច​ឲ្យ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ទាំងនោះ ចេញពី​តំបន់​នោះ​ជាបន្ទាន់​។ ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា អាជ្ញាធ​ខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​លើទឹក​សេសសល់​ទាំង​ប៉ុន្មាន ឲ្យ​ចូលរួម​ចល័ត​ផ្ទះ​របស់ខ្លួន​ចេញ​ឲ្យ​បាន​ទាន់ពេលវេលា ហើយ​ព្រមាន​ថា អាជ្ញាធរខេត្ត​មិន​អនុញ្ញាត​ឲ្យ​មានផ្ទះ​បណ្តែត​ទឹក​នៅតាម​ដង​ទន្លេសាប​ទៀតឡើយ​។ ហើយ​នៅពេល​ក្រោយមកទៀត អាជ្ញាធរខេត្ត​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ត្រូវ​រក​ទីតាំង​សមស្រប​រស់នៅ​លើគោក​វិញ​។​

​នៅពេលនេះ ផ្ទះទឹក​របស់​ជនជាតិ​វៀតណាម​ជាង ៩០% ត្រូវបាន​ពួកគាត់​ស្ម័គ្រចិត្ត​ចល័ត​ចេញពី​ទីតាំង​ចាស់​ទៅកាន់​ទីកន្លែង​ថ្មី ដែល​អាជ្ញាធរខេត្ត​បានកំណត់​ឲ្យ​។​
​គិត​មកដល់​ព្រឹក​ថ្ងៃទី ០៦ ខែតុលា​នេះ មានផ្ទះ​បណ្តែត​ទឹក​ប្រមាណ​ជាង​មួយ​ពាន់​ខ្នង​ផ្ទះ​ស្មើនឹង ៩៥% បាន​ចល័ត​ទៅ​សំចត​នៅ​ទីតាំង​មួយ​សមស្រប​ដែល​អាជ្ញាធរខេត្ត​បានកំណត់​។ ដោយឡែក​ផ្ទះ​បណ្តែត​ទឹក​ដែល​នៅ​សេសសល់ គឺ​កំពុងតែ​អូស​ចេញ​ជា​បន្តបន្ទាប់​ទៀត ដែល​គេ​រំពឹងថា អាច​បញ្ចប់​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​តែម្តង ៕ សុ ថា​ត់​


Related