ព្រះសង្ឃ វត្ត​ទួល​ទំពូង ខ្ចប់ បាយ ម្ហូប ចែកជូន​អ្នក​ជម្ងឺ នៅតាម​មន្ទីរពេទ្យ​

Sanofi

​នៅ​កំឡុងពេល​នៃ​ថ្ងៃបុណ្យ​កាន់បិណ្ឌ​រយៈពេល ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម​មួយចំនួន នៅក្នុង​ទីក្រុង​ភ្នំពេញ បានធ្វើ​ជា​ទាន ដោយបាន​រៀបចំ ជា​បាយ​សម្ល នំចំណី វេច​ខ្ចប់​ជា​កញ្ចប់ៗ​ឬ​ដាក់​ជា​ស្បោងៗ ដើម្បី​យកទៅ​ចែកជូន​ដល់ ជនទីទាល់ក្រ​និង​អ្នក​ជម្ងឺ ដែល​សម្រាក​ព្យាបាល នៅតាម​មន្ទី​ពេទ្យ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ។​

​ ​​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា នេះ ត្រូវ​នឹង​បិណ្ឌ​ទី​១០ ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ទួល​ទំពូង បានរៀបចំ ជា​បាយ ម្ហូប នំចំណី ដាក់​ជា​កញ្ចប់ៗ ចំនួន​៦០០​កញ្ចប់ ដើម្បី​ចែកជូន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​អ្នក​ជម្ងឺ ដែល​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ លោកសង្ឃ និង​មន្ទី​ពេទ្យរុស្ស៊ី នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​និង​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​សង្គម​ខ្មែរ ទាំងមូល​។ ប៉ោ កុសល​


 




Related