​សហព័ន្ធ​នានា​កំពុង​ត្រៀម​ខ្លួន​សម្រាប់ Sea Games 2023 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ

​សហព័ន្ធ​នានា​កំពុង​ត្រៀម​ខ្លួន​សម្រាប់ Sea Games 2023 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ

នៅ​សល់​រយៈពេល​ប្រមាណ ៨​ឆ្នាំ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា Sea Games លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​នានា​​ខិត​ខំ​ប្រឹង​​ប្រែង​ពង្រឹង​សមត្ថភាព​កីឡាករ​យ៉ាង​ខ្លាំង ជា​ពិសេស​បណ្ដុះ​យុវជន​ថ្នាល ដើម្បី​ធ្វើ​យ៉ាង​ណា​ដណ្ដើម​ឲ្យ​បាន​មេដាយ​ច្រើន​មាន​ចំណាត់​ថ្នាក់​ល្អ​មួយ។

 

​សហព័ន្ធ​នានា​កំពុង​ត្រៀម​ខ្លួន​សម្រាប់ Sea Games 2023 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ

 

នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សហព័ន្ធ​នានា​បាន​រៀប​ចំ​ការ​ប្រកួត​បន្ត​បន្ទាប់ និង​គ្រោង​បញ្ជូន​កីឡាករ-កីឡា​ការិនី​ក្មេង​ៗ​ទៅ​ហ្វឹក​ហាត់ ព្រម​ទាំង​ដក​ស្រង់​បទពិសោធន៍​នៅ​ក្រៅ​ប្រទេស ដើម្បី​ពង្រឹង​សមត្ថភាព​ទុក​ជា​មុន ព្រោះ​នៅ​សល់​ពេល​មិន​ដល់ ៨​ឆ្នាំ​ទៀត​ទេ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា Sea Games ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្នុង​តំបន់។ ​

 

លោក សុខ យ៉ានីមល អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​បាន​បញ្ជាក់​ថា សហព័ន្ធ​នឹង​ពង្រឹង​សមត្ថភាព​កីឡាករ-កីឡា​ការិនី ឲ្យ​ទាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ អគ្គលេខាធិការ​រូប​នេះ​បាន​អះ​អាង​ថា លោក​នឹង​ព្យាយាម​ផ្សព្វផ្សាយ​​ឲ្យ​យុវជន​នៅ​តាម​សាលា ឬ​សាកលវិទ្យាល័យ​នានា​ចូល​រួម​ហាត់​​កីឡា​​គុន​ដាវ​កាន់​តែ​ច្រើន។ ​​​

 

​សហព័ន្ធ​នានា​កំពុង​ត្រៀម​ខ្លួន​សម្រាប់ Sea Games 2023 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ
លោក សុខ យ៉ានីមល អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា

 
​ចំណែក​លោក សាយ ណូរ៉ា ប្រធាន​ខេមរៈ​សហព័ន្ធ​ការ៉ាតេ-ដូ​​បាន​​ប្ដេជ្ញា​ថា នឹង​សម្រិត​សម្រាំង​កីឡាករ​ល្អ​ៗ​ឲ្យ​បាន​ច្រើន ដើម្បី​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។ លោក​បាន​បញ្ជាក់​បែប​នេះ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ការ៉ាតេ-ដូ​​​ជើង​ឯក​ថ្នាក់​ជាតិ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ។

 

​សហព័ន្ធ​នានា​កំពុង​ត្រៀម​ខ្លួន​សម្រាប់ Sea Games 2023 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ
លោក សាយ ណូរ៉ា ប្រធាន​ខេមរៈ​សហព័ន្ធការ៉ាតេ-ដូ​ កំពុង​បំពាក់​មេដាយ

 

លោក ហែម គីរី អគ្គលេខាធិការ​​​សហព័ន្ធ​កីឡា​ហែល​ទឹក​​កម្ពុជា​បាន​និយាយ​ថា៖ «ជា​ការ​ពិត​ណាស់ សហព័ន្ធ​កីឡា​ហែល​ទឹក​បាន​ត្រៀម​យុវជន​ថ្នាល​​រួច​​ហើយ​សម្រាប់ Sea Game 2023 ហើយ​ឥឡូវ​យើង​មាន​អាង​ហែល​ទឹក​នៅ​កំពុង​ចាម​ទៀត ដែល​ជា​កន្លែង​អាច​បណ្ដុះ​ក្មេង​ៗ​កាន់​តែ​ច្រើន»។ យ៉ាង​ណា​ក្ដី អគ្គលេខាធិការ​រូប​នេះ​បាន​លាត​ត្រដាង​ពី​ការ​លំបាក​ថា ដោយ​សារ​កម្ពុជា​គ្មាន​ធនធាន​គ្រប់​គ្រាន់​ដូច​បណ្ដាល​ប្រទេស​រីក​ចម្រើន​នានា ទើប​កីឡា​ហែល​ទឹក​មិន​សូវ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​លើ​ឆាក​អន្តរជាតិ។ ​​​​

 

​សហព័ន្ធ​នានា​កំពុង​ត្រៀម​ខ្លួន​សម្រាប់ Sea Games 2023 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ
លោក ហែម គីរី អគ្គលេខាធិការ​​​សហព័ន្ធ​កីឡា​ហែល​ទឹក​​កម្ពុជា

 

ចំពោះ​លោក ម៉េង ហៀង ប្រធាន​សហព័ន្ធ​កីឡា​ស្គី​ទឹក​កក​កម្ពុជា​បាន​​បញ្ជាក់​​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​សហព័ន្ធ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា​ថា ក្រុម​ការងារ​កំពុង​បំពេញ​បែប​បទ​ចូល​ជា​សមាជិក​របស់​សហភាព​ស្គី​អន្តរជាតិ (International Skating Union-ISU) ក្នុង​គោល​បំណង​ចូល​រួម​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ លោក​បាន​បញ្ជាក់​ថា កីឡា​នេះ​អាច​នឹង​មាន​សមត្ថភាពចូល​រួម​​នៅ​ក្នុង​ព្រឹត្តិការណ៍ Sea Games ឆ្នាំ​២០១៧ នា​ប្រទេស​ម៉ាឡេស៊ី ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់ Sea Games ឆ្នាំ​២០២៣ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ៕ ​

 

​សហព័ន្ធ​នានា​កំពុង​ត្រៀម​ខ្លួន​សម្រាប់ Sea Games 2023 ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ
​លោក ម៉េង ហៀង ប្រធាន​សហព័ន្ធ​កីឡា​ស្គី​ទឹក​កក​កម្ពុជា(រូប​កណ្ដាល)

 

ក្រៅ​ពី​ប្រភេទ​កីឡា ៤​ខាង​លើ សហព័ន្ធ​កីឡា​ផ្សេង​ទៀត ក៏​កំពុង​ត្រៀម​ខ្លួន​សម្រាប់​គោល​ដៅ​ដណ្ដើម​មេដាយ​ក្នុង​កីឡា Sea Games ដែរ បន្ទាប់​ពី​ការ​ប្រជុំ​ថ្នាក់​ដឹក​នាំ​កន្លង​មក បាន​ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នេះ។ កាល​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​បី ដែល​ពេល​នោះ​មាន​ឈ្មោះ​ថា “Southeast Asian Peninsular Games” គ្រោង​ធ្វើ​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​ត្រូវ​លប់​ចោល​វិញ ដោយសារ​បញ្ហា​មួយ​ចំនួន៕

 

អត្ថបទ៖ គង់ វិសាល