ចោរ​​២នាក់​ឆក់​កាបូប​​ប៉ះចំ​នារី​ស្រស់ស្អាត ក្លាហាន​ ២នាក់ ​​ទីបំផុតរត់​ចោលម៉ូតូ

​រាជ​ធានី​ភ្នំពេញ ៖ ជន​ស​ង្ស័យ​ជា​ចោរឆក់​កាបូប​២​នាក់ ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ ឆក់​កាបូប​ពី​ នារី​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ ដងផ្លូវតែ​មិន​បាន សម្រេច​​ដោយ​​នារី​ ម្ចាស់​កាបូប​ជិះ​ម៉ូតូ​ បំ​បុក​ម៉ូតូ​ ជនសង្ស័យ​វិញ​ បណ្តាល​ឱ្យ​ដូ​ល​ម៉ូតូ​​ ហើយ​ស្រប​ពេលនោះ​​ស មត្ថកិច្ច​កំពុង​ឈរជើង​ នៅ​គោល​​ដៅ​ប្រចាំការ​ ក៏​ដេញ​តាម​ចាប់​ភ្លាម​ៗ តែ​ជន​សង្ស័យ​ទុក​​ម៉ូតូ​​ចោល​ នៅ​កន្លែងកើតហេតុ ​ហើ​យ​ក៏​រត់​​ទៅ​​ ឡើង​ជិះ​ម៉ូតូ​​បក្ស​ពួក​​ ដែល​ចាំ​​បិទគូទ​ មួយ​គ្រឿង​ទៀត​​​​ទៅ​បាត់ ​​កាលពី​វេលា​ម៉ោង ៨​និង​៥​នាទី​យប់​ថ្ងៃ​ទី​៦​​ តុលា ​២០១៥ ស្ថិត​នៅ​ម្តុំ​ លក់​គ្រឿង​រថយន្ត​​ផ្សារ​ដេប៉ូ តាម​បណ្តោយ​ផ្លូវ​ លេខ១៨២ ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួ​ក​គោក ។

​​នារី​​ម្ចាស់កាបូប​​ទាំង​២​នាក់​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​​​ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាកអាយ​ខន ពណ៌សលាយ​ ផ្កាឈូក ពាក់​ស្លាក​លេខភ្នំពេញ 1AH-XXXX ​​ជិះ​ឌុ​ប​គ្នា​មក​ ពី​ហូប​អី​នៅ​ម្តុំ​ សាលា​សន្ធរ​ម៉ុ​ក ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះវិញ​ ​ក៏​ស្រាប់តែ​មាន​ ជន​​២​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាកស៊ី​រួស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-8396 ដែល​ជិះ​ម៉ូតូ​ ស្រប​ជា​ម៉ូតូ​នាង ហើយ​​​​ធ្វើ​សកម្មភាព​ឆក់​ កាបូបស្ពាយ​ចំហៀង​ ជាប់​ខ្លួន​របស់​នាង​តែ​ម្តង​ តែ​ពេល​នោះ​នាង​ មិន​ព្រមឱ្យ​ក៏​ទាញ កា​បូ​បម​ក​វិញ រួច​នាង​ក៏​ជិះ​ម៉ូតូ​ បំ​បុក​ម៉ូតូ​ជន សង្ស័យ​វិញ ​បណ្តាលឱ្យ​ដូ​ល​ម៉ូតូ​​នៅ​​លើ​ថ្នល់​ ​ហើយ​​ក៏​​ស្រែក​​ថា «​ចោរ​ៗ» ​ភ្លាមនោះ​សមត្ថកិច្ច​ ដែល​កំពុង​ឈរជើង​ នៅ​ក្បែរ​កន្លែង​កើតហេតុ​​ក៏​ចេញ​អន្តរាគមន៍​​ តែ​ជនសង្ស័យ​ មាន​បក្ខពួក​ជិះ​ ម៉ូតូ​មួយ​គ្រឿង​ទៀត​ ក៏​មក​រំដោះ​​ជន​ សង្ស័យ​ចេញពី​កន្លែង​បាត់​ស្រមោលតែ​ម្តង ។

 ក្រោយ​កើតហេតុ​ សម្ថ​កិច្ច​បាន​​យក​​ម៉ូតូ​​របស់​ជនសង្ស័យ​មួយ​គ្រឿង​មក​រក្សា​ទុក​នៅ​ ប៉ុ​ស្តិ៍នគរបាល​រដ្ឋ​បាល​​ផ្សារ​ដេប៉ូ​ទី១ ដើម្បី​ ស្រាវជ្រាវ​បន្ត ។

​ចំណែក​នារី​ដ៏ស្រស់ស្អាត​ក្លា​ហាន​ម្ចាស់​កាបូប​​​ បាន​មក​ដាក់​ពាក្យបណ្តឹងនៅ​​​ប៉ុស្តិ៍​​ នគរ​បាល​ រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី១ សុំ​​ឱ្យ​សមត្ថកិច្ច​ ចាត់ចែង​ តាម​ផ្លូវច្បាប់ ៕​​

ចោរ​​២នាក់​ឆក់​កាបូប​​ប៉ះចំ​នារី​ស្រស់ស្អាត ក្លាហាន​ ២នាក់ ​​ទីបំផុតរត់​ចោលម៉ូតូ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត