បរិភោគទឹកដែលទុកចោលនៅក្នុងកែវពេញមួយយប់ នឹង​មាន​អ្វីកើតឡើង?

មានមនុស្សជាច្រើន​​ធ្លាប់បាន​កត់សម្គាល់ខ្លួនឯង​រួចមក​ហើយ​ថា ពេលដែល​គាត់ផឹក​ទឹកមួយកែវ​ដែលទុកចោល​នៅពេញមួយយប់ បន្ទាប់ពីគាត់​ភ្ញាក់ពីគេងវិញ ទឹកនោះ​វានឹង​មាន​រសជាតិខុស​ពីធម្មតា។ ប៉ុន្តែនៅតែគ្មាននរណាម្នាក់​អាចប្រាប់​ថា តើការផឹកទឹកដែលទុកចោល​ក្នុងកែវ​ពេញមួយយប់នឹងមាន​រឿង​អ្វីកើតឡើង? វាពិតជា​គួរឲ្យភ្ញាក់ផ្អើលខ្លាំង​ណាស់ បន្ទាប់​ពីមាន​ការពន្យល់​បែបវិទ្យាសាស្រ្ត​បានប្រាប់ពី​ការផ្លាស់ប្ដូរ​មិន​ប្រក្រតី​មួយនេះ។
 
បរិភោគទឹកដែលទុកចោលនៅក្នុងកែវពេញមួយយប់ នឹង​មាន​អ្វីកើតឡើង?
ជាធម្មតាទឹក គឺងាយស្រួល​នឹងមាន​ជាតិពុល​ច្រើនណាស់ ដោយសារតែ​ការគ្រប់ដណ្ដប់​ដោយមីក្រុប​ ព្រោះវាមិន​ដូចជាអាហារដែល​មិនមាន​ផ្ទុកជាតិស្ករ និងប្រូតេអ៊ីនទេ។ ទឹក​នៅពេល​ដែល​បានប៉ះជាមួយខ្យល់ បន្ទាប់ពី​រយៈពេលច្រើន​ម៉ោង វានឹងត្រូវ​បានខ្យល់​ស្រូបយក​ភាគល្អិត​នៃម៉ូលេគុលទឹក នឹងធ្វើឲ្យ​ផ្នែកខ្លះ​នៃទឹកផ្លាស់ប្ដូរ​ទៅជាអាស៊ីត​កាបូនិច នេះ​ជាមូលហេតុ​ដែលធ្វើឲ្យទឹក​មានសារធាតុគីមី​នៅក្នុងវា។
ជាការ​ពិតណាស់ នៅពេលដែល​ទឹកអាស៊ីតកាបូនិចបាត់ប៉ង់មួយ ឬពីរប្រូតុង វានឹងធ្វើការ​បម្លែងទៅ​ជាកាបូន (carbonate) ឬប៊ីកាបូណាត (bicarbonate) ដែល​ធ្វើឲ្យ pH ទឹកនេះ​ត្រូវបាន​ថយចុះ​ដោយសារ​ការផ្លាស់ប្ដូរ​រសជាតិ​របស់ខ្លួន​វាដែល​មាន។
រសជាតិរបស់ទឹក​នឹងត្រូវបានផ្លាស់ប្ដូរ​ផងដែរ បន្ទាប់ពីវាត្រូវទុកចោលប៉ះពាល់​ជាមួយបាក់តេរី និងធូលី​នៅក្នុងរយៈពេល​ជាច្រើន​ម៉ោង។ ដើម្បីទទួលបាន​ភាពល្អប្រសើរ​ជាង​មុនក្នុង​ការទទួលទាន​ទឹក អ្នកគួរតែផឹតទឹក​ស្រស់ទើបតែ​ចាក់ដាក់​ក្នុង​កែវភ្លាមៗ ជៀសវាង​ការទទួលទានទឹក​ដែលអ្នកចាក់ទុក​ចោលក្នុង​កែវអស់រយៈ​ពេល​ជាច្រើនម៉ោង​រួចមក​ហើយ ជា​ហេតុ​កើត​មានផល​អាក្រក់ដល់​សុខភាព អារម្មណ៍​មិនស្រុះស្រាសាយ និងបាត់ប៉ង់​រសជាតិទឹក៕
ដោយ៖ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បរិភោគទឹកដែលទុកចោលនៅក្នុងកែវពេញមួយយប់ នឹង​មាន​អ្វីកើតឡើង?