ស្រវឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជោកជិះ​ម៉ូតូ​​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​​​ខ្ទាត​ចូលក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរស្លាប់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ទៅ​បុក​រថយន្តដឹក​ស៊ីម៉ង់ត៍ដួលខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​ធ្លាយ​ខួរស្លាប់ ។ ហេតុការណ៍​​​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង៩​​យប់ ​ថ្ងៃ​ទី៧ តុលា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក  ខណ្ឌ​ពោធិ​សែន​ជ័យ​។

ជន​រង​គ្រោះ​មានឈ្មោះ សុខ វិសាល អាយុ​២០ឆ្នាំ មុខរបរ​សិស្ស មានស្រុក​កំណើត​នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បា​គូរ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​០១៥​​ ពាក់​ស្លាក​លេខ​ភ្នំពេញ​.1CW-7043​។

តាម​ប្រភព​ពី​សង្សារ​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា កាលពី​ម៉ោងជាង​១​រសៀល​នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​របស់​បងប្រុស​នៅ​ឯ​ស្រុកជិះ​ឡើង​មក​រក​ខ្លួន​នៅ​ភ្នំពេញ បន្ទាប់​មក​បាន​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​នៅ​ម្តុំ​ណា​ហ្គា​វើ​ល លុះដល់​ម៉ោងជាង​៨​យប់​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ឃើញ​សភាព​ជន​រង​គ្រោះ​ស្រវឹង​ជោកជាំ​ផង​នោះ នាង​បាន​ជិះ​ម៉ូតូ​មួយ​ផ្សេង​ទៀត​ម៉ាក​ស៊ុយ​ហ្ស៊ុយ​គី ឡេ​ត មក​តាម​ពីក្រោយ រហូត​មក​ដល់​ចំណុច​កើតហេតុ ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​​លឿនពេក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ បាន​វា​ក់​នឹង​រថយន្ត​នៅ​ពីមុខ​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ទៅ​បុក​ចំពាក់​កណ្តា​ក​រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ ដឹក​ស៊ីម៉ង់ត៍ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9655 បើក​ដោយ​បុរស​ម្នាក់​​កំពុង​បត់​ឆ្វេង​ចូល​កា​រ៉ា​ស​របស់​ក្រុមហ៊ុន បណ្តាលឱ្យ​ជន​រង​គ្រោះ​ខ្ទាត​ចូល​ក្រោមកង់រថ​យន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អ​ណោ​ច​អធ័ម​ ចំណែកឯ​រថយន្ត​បាន​ចត​ចោល​នៅ​មុខកា​រ៉ា​ស រួច​អ្នក​បើក​បរបាន​រត់​ចោល​រថយន្ត​បាត់​ស្រមោល​៕