សិក្ខាសាលា​ស្តី​ពី «​វិស័យ​អាទិភាព និង​លទ្ធផល​កម្មវិធី​ការងារ​សមរម្យសម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ២០១៦-២០១៨»

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​អង្គការ ILO នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ តុលា ២០១៥ នេះ មាន​រៀបចំ​បើក​សិក្ខាសាលា​ស្តី​ពី​វិស័យអាទិភាព និង​លទ្ធផល​កម្មវិធី​ការងារ​សមរម្យ សម្រាប់​ប្រទេស​កម្ពុជា ​ឆ្នាំ​២០១៦-​២០១៨ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​មានដៃ​​គូភាគី​ពាក់ព័ន្ធ​ចំនួន​១០០​នាក់​ផង​ដែរ ។

សិក្ខាសាលា​នេះ ក្នុង​គោលបំណង​ ដើម្បី​ឱ្យដៃ​គូភាគី​កំណត់​នៃ​វិស័យ​អាទិភាព និង​លទ្ធផល​នានា​សម្រាប់​រៀបចំ​កម្មវិធី​ការងារ​សម​រម្យ​ថ្មី និង​​គាំទ្រ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦-២០១៨ និង​មានការ​បង្ហាញ​ពី​របៀបវារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥ និង​ក្រប​ខណ្ឌ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨ ។ ការ​បង្ហាញ​ពី​សំណើ​ស្តី​ពី​វិស័យ​អាទិភាព និង​លទ្ធផល​សម្រាប់​ធ្វើ​ផែនការ​សម្រាប់​ឆ្នាំ​២០១៦- ២០១៨ ។