ក្រុមហ៊ុន​ Sharp បង្ហាញ​ទូរសព្ទ​ស៊េរី​​ថ្មី​រូបរាង​ប្លែក​ដូច​ជា​មនុស្សយន្ត

ក្រុមហ៊ុន​ Sharp បង្ហាញ​ទូរសព្ទ​ស៊េរី​​ថ្មី​រូបរាង​ប្លែក​ដូច​ជា​មនុស្សយន្ត

ក្រុមហ៊ុន​ Sharp បាន​ប្រកាស​​ជា​ផ្លូវ​ការ​អំពី​ទូរសព្ទ​មនុស្ស​យន្ត​មួយ​មាន​ឈ្មោះ​​​ថា​ RoBoHon ដែល​ឌីហ្សាញ​ឡើង​ដោយ​អ្នក​ផលិត​​មនុស្សយន្ត​សម្រាប់​ក្មេង​លេង​​ដ៏​​ល្បី​​ល្បាញ​ គឺ​លោក​ Tomotaka Takahashi។

 

ក្រុមហ៊ុន​ Sharp បង្ហាញ​ទូរសព្ទ​ស៊េរី​​ថ្មី​រូបរាង​ប្លែក​ដូច​ជា​មនុស្សយន្ត

 

មើល​ពី​ខាង​មុខ​ឃើញ​ថា​ ​វា​ប្រៀប​ដូច​ជា​​មនុស្សយន្ត​មួយ​សម្រាប់​​​ក្មេង​លេង​​ ប៉ុន្តែ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​វា​មាន​បំពាក់​អេក្រង់​ Touch Screen ទំហំ​២អ៊ីញ​​ដែល​អាច​ប្រើ​ប្រាស់​បាន​ដូច​ជា​ស្មាតហ្វូន​យ៉ាង​អញ្ចឹង។ ​​​​​ទូរសព្ទ​​​​​​​ RoBoHon ​នេះ​មាន​កម្ពស់​​​១៩,៥​ស.ម​ និង​​ ​មាន​ទម្ងន់​៣៩០​ក្រាម ​ព្រម​ទាំង​មាន​បំពាក់​​កាមេរ៉ា​​នៅ​ត្រង់​មុខ​របស់​​មនុស្ស​យន្ត​ទៀត​ផង។ ក្រៅ​ពី​មាន​កាមេរ៉ា​គេ​ក៏​បាន​បំពាក់​​មុខងារ​បញ្ជាំង​ស្លាយ​នៅ​​ត្រង់​មុខ​របស់​វា​ផង​ដែរ ដែល​អាច​ឲ្យ​​ទូរសព្ទ​នេះ​ធ្វើ​ការ​បង្ហាញ​រូបភាព​ចេញ​មក​ក្រៅ​បាន។​

 

 

ក្រុមហ៊ុន​ Sharp បង្ហាញ​ទូរសព្ទ​ស៊េរី​​ថ្មី​រូបរាង​ប្លែក​ដូច​ជា​មនុស្សយន្ត

 

 

ទូរសព្ទ​នេះ​មាន​លក្ខណៈ​ពិសេស​​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បញ្ជា​វា​​ឲ្យ​ធ្វើ​អ្វី​មួយ​បាន​​តាម​រយៈ​មុខងារ​ ចំណាំ​ការ​និយាយ​ និង​សំឡេង​ ដែល​មាន​បំពាក់​លើ​ទូរសព្ទ​នេះ​ផ្ទាល់។ ជាក់​ស្ដែង​ក្នុង​វីដេអូ​​ពាណិជ្ជកម្ម​របស់​ទូរសព្ទ​នេះ​បាន​បង្ហាញ​​​ពី​ការ​​បញ្ជា​ឲ្យ​ទូរសព្ទ​នេះ​​ណែនាំ​ពី​ខ្លួន​​ឯង​ ថត​រូបភាព​ និង​ រាំ​ជា​ដើម។ ក្រុមហ៊ុន​ Sharp ក៏​បាន​លើក​ឡើង​ដែរ​ថា​ ទូរសព្ទ​នេះ​នឹង​រៀន​ពី​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ និង​​​អាច​បង្កើន​ភាព​ឆ្លាត​វ័យ​របស់​វា​បាន។

 

 
ចំពោះ​​តម្លៃ​របស់​ទូរសព្ទ​មនុស្សយន្ត​ RoBoHon នេះ​​ក្រុមហ៊ុន​ Sharp មិន​បាន​បញ្ជាក់​​នោះ​ទេ​ ត្រឹម​ដឹង​ថា​​គេ​នឹង​ដាក់​លក់​វា​​នៅ​ដើម​ឆ្នាំ​២០១៦៕​
​​​

ចុច​អាន៖ Lumia 950/950 XL ប្រកាស​ជា​ផ្លូវការ​​ហើយ​ អាច​​ប្រើ​ជា​ទូរសព្ទ​និង​ជា​​​កុំព្យូទ័រ​​បាន

 
ប្រែ​សម្រួល៖ ហៃ ​សុខ​ហេង
ប្រភព៖ JapanTimes​​​​

​​​​​​​​