​Edin Dzeko សង្ឃឹម​ជា​ពី​របួស​ អាច​ជួយ​បូស្នី​ពេល​ប៉ះ​វែល​

​Edin Dzeko សង្ឃឹម​ជា​ពី​របួស​ អាច​ជួយ​បូស្នី​ពេល​ប៉ះ​វែល​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បូស្នី​ រំពឹង​ថា​កីឡាករ​ខ្សែ​ប្រយុទ្ធ Edin Dzeko ​នឹង​ជា​សះស្បើយ​១០០​ភាគរយ​ ពេល​ដែល​ក្រុម​ត្រូវ​ប៉ះ​ជម្រើស​ជាតិ​វែល​ក្នុង​យុទ្ធនាការ​ជម្រុះ​ពានរង្វាន់​ទ្វីប​អឺរ៉ុប​ Euro 2016 ​នៅ​ថ្ងៃសៅរ៍​នេះ។​

 

​Edin Dzeko សង្ឃឹម​ជា​ពី​របួស​ អាច​ជួយ​បូស្នី​ពេល​ប៉ះ​វែល​

 

កីឡាករDzeko បាន​អវត្តមាន​លើ​វាលស្មៅ​ជាង៤សប្តាហ៍​មក​ហើយ​ដោយសារ​តែ​របួស​ជង្គង់​ក្នុង​ការ​ប្រកួត ពេល​ក្រុម Roma បាន​យក​ឈ្នះ Capri ៥-១ កាលពីថ្ងៃ២៩ ខែ​កញ្ញា។

 

ទាក់ទង​នឹង​ការ​ត្រលប់​មកកាន់​ទីលាន​របស់​ខ្សែប្រយុទ្ធ​វ័យ២៩ឆ្នាំរូបនោះ លោក Dragan Peric គ្រូបង្វឹក​ជម្រើស​ជាតិ បូស្នី​បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​សង្ឃឹម​ថា Dzeko នឹងជា​ពី​របួស​ទាន់​ពេល។ Dzeko បាន​ពិនិត្យ​សុខភាព​នៅ​ទីក្រុង​រ៉ូម​កាល​ពី​ថ្ងៃ​អង្គារ រួម​ទាំង​បាន​ហ្វឹក​ហាត់​ស្រាលៗ​​ខ្លះៗ​ផង តែ​យ៉ាង​ណា​ក៏ដោយ​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​អាច​ត្រូវ​ដកចេញពី​ក្រុម​ពេល​ប៉ះ​ជាមួយ Wales”។

 

Dzeko ស៊ុតបញ្ចូលទីបាន៧គ្រាប់​ក្នុង​ចំណោម​គ្រាប់​ទាំង១២ របស់​ជម្រើស​ជាតិ​​បូស្នី​នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប។ បច្ចុប្បន្ន​ប្រទេស​បូស្នី​ស្ថិតនៅ​លេខ៤​ក្នុង​ពូល B ត្រូវ​ប្រជែង​ជាមួយ អ៊ីស្រាអែល និង​ស៊ែប ដណ្ដើម​លេខ៣ ដើម្បី​បាន​លេង​វគ្គ play-off៕

 

ចុច​អាន៖ Fan កម្សត់​​​១២​នាក់ ធ្វើ​ដំណើរ​ជាង​៣​០០០​គីឡូ ទៅ​មើល​ក្រុម​ទាត់ តែត្រូវ…

 

ប្រែសម្រួល៖ រុន វីរ៉ុត

ប្រភព៖ bbc