ចាន​វិទ្យុផ្កាយ​រណបយក្ស​របស់​ចិននឹង​សាងសង់​រួចរាល់​ក្នុងឆ្នាំ២០១៦​

ធ្លាប់​តែ​ឮតាម​ពាក្យ​ចចាម​រ៉ាម​អំពី​បច្ចេកវិទ្យា​ដ៏មិន​គួរ​ឱ្យនឹក​ស្មាន​ដល់​មួយ​របស់​ប្រទេសចិន ​ថាចិន​កំពុង​សាងសង់​មណ្ឌល​នៃបន្ទះ​ចាន​វិទ្យុផ្កាយ​រណប​យក្ស​ដំបូង​គេក្នុង​ពិភពលោក​ ដែល​បង្កើត​ឡើង​ក្នុង​គោល​ដៅសិក្សា​ និងស្រាវ​ជ្រាវ​ឱ្យបាន​ស៊ី​ជម្រៅ​ទៅលើ​ប្រព័ន្ធ​ផ្កាយ​រណប​ និងភាវៈ​មាន​ជីវិត​នៅក្នុង​លំហនោះ​ នៅពេល​នេះ​សារពត៌​មាន​ក្នុង​ស្រុក​របស់​ចិន​បាន​ផ្សព្វផ្សាយជា​សាធារណៈ​អំពីរូប​ ទីតាំង​ និង​ដំណើរ​ការ​នៃការ​សាង​សង់​ចាន​ផ្កាយ​រណប​យក្ស​មួយ​នេះ​ឱ្យដឹង​ជាផ្លូវ​ការ​ហើយ ​កាល​ពីថ្ងៃ​អង្គារ​ ទី០៦ ​ខែតុលា​ ឆ្នាំ២០១៥​នេះ ។​
ចាន​វិទ្យុផ្កាយ​រណបយក្ស​របស់​ចិននឹង​សាងសង់​រួចរាល់​ក្នុងឆ្នាំ២០១៦​

យោង​តាម​សារពត៌​មាន​ក្រុង​សៀង​ហៃ​បាន​ឱ្យដឹងថា​ មណ្ឌល​ចាន​ផ្កាយ​រណប​យក្ស​នេះ​ គឺកំពុង​ស្ថិត​ក្នុងដំណើរ​ការសាង​សង់​នៅឡើយ​ ដែល​មានមូល​ដ្ឋាន​ក្នុង​ខេត្ត​Guizhou ប៉ុន្តែ​មិនយូរ​ឡើយ​ប្រហែល​ជានៅ​ក្នុង​២០១៦ខាងមុខ ​គម្រោង​នេះនឹង​ត្រូវ​បញ្ចប់​រួចរាល់​ជាស្ថាពរ​ ហើយ​អាច​នឹងចាប់​ផ្ដើម​សាក​ល្បង​ប្រតិបត្តិ​ការណ៍​ជាលើក​ដំបូង ​។ មណ្ឌល​ចានវិទ្យុ​ផ្កាយ​រណប ​ដែល​គេប្រើ​ប្រាស់​វាក្នុង​ការ​បញ្ជូន​ និងទទួល​រលក​សញ្ញាទៅ​ និងមក​ពីក្នុង​លំហ​អវកាស ​វាត្រូវ​បានផ្គុំ​ឡើង​ដោយ​បន្ទះ​ដែករាង​ត្រីកោណ​ធំៗ​ចំនួន​៤,៤៥០ផ្ទាំង ។​
ចាន​វិទ្យុផ្កាយ​រណបយក្ស​របស់​ចិននឹង​សាងសង់​រួចរាល់​ក្នុងឆ្នាំ២០១៦​

សូម​ជម្រាប​ជូនថា ​មូល​ហេតុ​ដែល​នាំឱ្យ​ចិន​សម្រេ​ចិត្ត​ស្ថាប​នាមណ្ឌល​ចានវិទ្យុ​ផ្កាយ​រណប​នេះ​ឡើង​ ព្រោះ​ប្រទេស​ចិនបាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុត​មាំថា ​ខ្លួននឹង​ព្យាយាម​បង្កើន​ល្បឿន​ទៅលើ​ការសិក្សា​ក្នុងវិស័យ​អវកាស ​និងរុក​រកនូវ​អាថ៌កំបាំង​នានា​ដែល​បុព្វអ្នក​វិទ្យា​សាស្រ្ត​បាន​សង្ស័យ​ថានៅក្នុង​លំហ​អវកាស​គឺ​មាន​វត្តមាន​ភាវៈ​អាថ៌​កំបាំង​ជាច្រើន​ដែល​អាច​មាន​ប្រយោជន៍​ និងគ្មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ ។ ពិតណាស់​ ក្រោយ​ពេល​ដែល​មជ្ឈ​មណ្ឌល​ចានវិទ្យុ​ផ្កាយ​រណប​របស់​ចិន​មួយ​នេះបាន​សាងសង់​រួចហើយ​ វានឹង​អាច​ជួយដល់​អ្នកវិទ្យា​សាស្រ្ត​អវកាស​ជំនាញៗ​របស់ចិន​ និងនៅ​ជុំវិញ​ពិភព​លោក​ឱ្យមក​ប្រជុំគ្នា​ មកធ្វើ​ការជា​មួយគ្នា​ដើម្បី​ស្វះ​ស្វែង​រកអ្វីដែល​ជាមន្ទិល​របស់​អ្នក​វិទ្យាសាស្រ្ត​អវកាស​កាល​ពីអតីត​កាល ​។ ឧទាហរណ៍​ដូចជា​៖ រន្ធ​ខ្មៅ​ (Black Hole) មណ្ឌល​ចក្រវាឡ​ និងមនុស្ស​ពិភពផ្កាយ​ (Alien) ជាដើម​ ។ លើស​ពីនេះ​ទៅទៀត ​វានឹង​សម្រួល​ដល់​វិស័យ​ពត៌​មាន​របស់ចិន​ឱ្យមាន​វិសាល​ភាព​ជាងប្រទេស​ណាៗ​ទាំងអស់ ​៕
ចាន​វិទ្យុផ្កាយ​រណបយក្ស​របស់​ចិននឹង​សាងសង់​រួចរាល់​ក្នុងឆ្នាំ២០១៦​

វីដេអូ៖ 


ដោយ៖ ឈូក ស
ប្រភព៖ Shanghai