លោក ​ហង់ ​ជួនណា​រ៉ុន​៖ ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​កើន​ឡើង​ពីរ​លើក​ក្នុងឆ្នាំ​២០១៥​

ភ្នំពេញ៖​ ប្រាក់​បៀវត្ស​របស់​គ្រូបង្រៀន​ គ្រប់​ប្រភេទ​ក្របខណ្ឌ ​ត្រូវបាន​ក្រសួង​អប់រំ​បន្ថែម​ចំនួន​ពីរ​លើក​ក្នុងឆ្នាំ​២០១៥នេះ​ ដែល​លើកទី២​ អនុវត្ត​ចាប់ពី​ខែមេសា​ ឆ្នាំ២០១៥​។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក​ ហង់​ ជួន ​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និងកីឡា ​កាលពី​ថ្ងៃទី៧​ តុលា ​ក្នុងឳកាស​ទិវា​គ្រូប​ង្រៀន​ពិភព​លោក​ថ្ងៃទី៥​ តុលា ​នៅវិទ្យ​សា្ថន​បច្ចេកវិទ្យា​កម្ពុជា។​
លោក ​ហង់ ​ជួនណា​រ៉ុន​៖ ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​កើន​ឡើង​ពីរ​លើក​ក្នុងឆ្នាំ​២០១៥​

លោក ​ហង់​ ជួនណារ៉ុ​ន បាន​បញ្ជាក់​តាមរយៈ​សន្ទ​រក​ថារស់ប​លោកថា ​គ្រូ​បឋម​សិក្សា​ មាន​ប្រាក់​បៀវត្ស ​២៥០ ០០០រៀល​ គ្រូក​ម្រិត​មូល​ដ្ឋាន​ ២៧០ ០០០រៀល​ និងគ្រូ​កម្រិត​ឧត្តម​ ២៨០ ០០០រៀល​។ ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ចំនួន​ពីរលើក​ ក្នុងឆ្នាំ​២០១៥ បាន​ធ្វើ​ឲ្យប្រាក់​បៀ​វត្ស​របស់​គ្រូកើន​ឡើង ​គឺគ្រូ​កម្រិត​បឋម ​អប្បរមា​ ៦៥២ ៨០០រៀល ​គ្រូកម្រិត​មូល​ដ្ឋាន​ អប្បបរ​មា ​៧២៦ ០០០រៀល​ និងគ្រូ​កម្រិត​ឧត្តម ​អប្បបរមា​៨០៤ ៤០០រៀល។​

សូម​បញ្ជាក់ថា​កាល​ពីថ្ងៃទី​៥ តុលា ​កន្លងទៅ ​សមាជិក​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ពីគ្រប់​រាជធានី​ខេត្ត ​បានរៀប​ចំធ្វើ​ពិធី​អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ​នៅទីលាន​ប្រជាធិប​តេយ្យ ​ដោយ​បាន​ទាម​ទារ​ឲ្យក្រសួង​អប់រំ ​ដំឡើង​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន ​អប្បបរមា ​ប្រមាណ ​១លាន ​៥០ម៉ឺនរៀល​។ ហើយ​បាន​ទាមទារ​ក្រសួង​បន្ថែម​ប្រាក់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ទៀត​ ដូច​ជាប្រាក់​ឧបត្ថម​កូន​ ប្រពន្ធ​ជាដើម៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
- ‪#‎TheMinute‬‬