វីធីធម្មជាតិដើម្បីឱ្យសក់របស់អ្នកភ្លឺរលោង

តើវា​អាច​ទៅរួច​ ដែរ​ឬទេ​ ក្នុង​ការញ៉ាំង​សក់​របស់​អ្នក​ឱ្យភ្លឺ​រលោង​យ៉ាង​ស្រួល ​និងប្រើ​វិធី​ធម្មជាតិ?​ មែន​ហើយ​ ប្រាដក​ជាទៅរួច​! មិនថា​អ្នកចង់​ប្ដូរ​សម្រស់​សក់​របស់​អ្នក​ ឬគ្រាន់​តែចង់​សាកនូវ​អ្វី​ ដែល​ថ្មីនោះទេ​ គន្លឹះ​ធម្ម​ជាតិ​នេះ​នឹង​អាច​ក្រសោប​ក្នុងដៃ​របស់​អ្នក​សម្រាប់​អនុវត្ដ​ជាទម្លាប់​ប្រចាំថ្ងៃ​។ វាមិន​ត្រឹម​តែផ្ដល់​ឱ្យ​សក់​របស់​អ្នក​នូវ​សម្រស់​ថ្មីនោះទេ​ ប៉ុន្ដែ​វាថែម​ទាំង​លើក​កម្ពស់​សុខភាព​ផ្សេងៗ​ទៀត​ និងធ្វើ​ឱ្យសក់​របស់​អ្នកទន់​រលោង​ផងដែរ​។ ខាងក្រោម​នេះ​ យើង​នឹងណែ​នាំមិត្ដ​នារី ​នូវទឹក​ឃ្មុំ​ ក្រូចឆ្មារ ​និងទឹក​ខ្មេះ​ចម្រាញ់​ពីផ្លែ​ប៉ោម ​ដើម្បី​យក​ទៅបាញ់​លើ​សក់ឱ្យ​មាន​ភាព​ភ្លឺ​រលោង៖​
វីធីធម្មជាតិដើម្បីឱ្យសក់របស់អ្នកភ្លឺរលោង

អ្នកនឹង​ចូល​ចិត្ដ​ចំពោះ​ការ​ព្យាបាល​សក់​ដោយ​ប្រើ​វិធី​ធម្ម​ជាតិ​ដូច្នេះ​។ វិធី​នេះ​ងាយ​ស្រួល​ក្នុងការ​អនុវត្ដ​ និងផ្ដល់​ឱ្យអ្នក​នូវលទ្ធផល​គាប់​ប្រសើរ ​ដែល​អ្នកនឹង​អាច​មើល​ឃើញ​ដោយ​ភ្នែក​គ្រប់​ពេល​វេលា​។ ជាថ្មីម្ដង​ទៀត​ ក្រូចឆ្មារ​ក៏មាន​គុណ​ប្រយោជន៍​ប្រសើរ​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​សក់នេះ​ដែរ​។ យើង​គ្រាន់​តែ ​ដាក់​បន្ថែម​វាទៅ​ក្នុង​គ្រឿង​ផ្សំពីរ​មុខទៀត​ វានឹងមាន​ប្រសិទ្ធ​ភាព​ធ្វើឱ្យ​សក់​របស់​យើង​ភ្លឺ​រលោង ​និង​មានសុខភាព​ល្អ​។ សូម​អនុវត្ដនូវ​វិធីដូច​ខាង​ក្រោម៖ ​
វីធីធម្មជាតិដើម្បីឱ្យសក់របស់អ្នកភ្លឺរលោង
•ដាក់​ដាំទឹក​មួយពែង​ និង​ដាក់​បន្ថែម​ទឹក​ឃ្មុំពីរ​ស្លាប​ព្រាបាយ។​
•នៅពេល​ទឹក​នេះ​ចាប់​ផ្ដើម​ពុះ​ សូម​ដាក់​បន្ថែម​ទឹកខ្មេះ​ចម្រាញ់​ពីផ្លែ​ប៉ោម​ចំនួន​ពីរស្លាប​ព្រាបាយ​ និងទឹកក្រូច​ឆ្មារ​មួយ​ចំហៀង។​
•កូរវា​ឱ្យចូល​គ្នាល្អ ​រួចរក្សា​ទុកវា​នៅក្នុង​ទូរទឹក​កក។​ នៅពេល​វាត្រជាក់​ សូមលាប​វាទៅ​លើ​សក់​សើម​របស់អ្នក។​
•សូម​ប្រើដប ​Spray សម្រាប់​បាញ់​ ប្រសិន​បើវិធី​នេះ​ផ្ដល់​ភាពងាយ​ស្រួល​សម្រាប់​អ្នក​ ឬអ្នក​អាច​លាប​វាព្រម​ដោយ​ការម៉ាស្សា​។ មិនថា​អ្នក​ប្រើវិធី​ណានោះទេ​ សូម​ទុកនូវ​សមាស​ធាតុ​លាយ​ផ្សំ ​ដែល​បានលាប​នោះ​ ឱ្យបាន ​២០នាទី។​
•ឥឡូវ​នេះ​សូម​កក់​សម្អាត​សក់​របស់​អ្នកដូច​សព្វ​មួយដង ​ហើយ​សូមកុំ​ភ្លេច​ប្រើថ្នាំ​អប់​សក់​បន្ថែម។​ អ្នកនឹង​ទទួល​លទ្ធផល​យ៉ាង​គាប់​ប្រសើរ​គួរជា​ទីពេញចិត្ដ​។

វិធីសាស្រ្ដ​ធម្មជាតិ ​ដែល​យើង​បាន​រៀប​រាប់​ខាងលើ​ នឹងធ្វើ​ឱ្យសក់​របស់​អ្នក​ភ្លឺរលើប​រលោង​ ប៉ុន្ដែ​វាមិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុងការ​ប្ដូរពណ៌​សក់​របស់​អ្នក​ទាំង​ស្រុង​នោះទេ។​  ប៉ុន្ដែ​ទោះ​ជាយ៉ាង​ណា​ ការប្រើ​ជាប្រចាំ ​នឹងផ្ដល់​ការហាយ​ឡាយ​សក់​របស់​អ្នក​តាមបែប​ធម្មជាតិ​ និងធ្វើ​ឱ្យសក់​របស់​អ្នកស្អាត​ជាងមុន​។ ម្យ៉ាង​ទៀត​ សូម​ចងចាំថា ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ នៅពេល​ប្រើ​ទឹក​ក្រូច​ឆ្មារ​។ សូម​កុំប្រើ​ទឹក​ក្រូចឆ្មារ​លាប​ដោយ​ផ្ទាល់​ទៅលើ​សក់​របស់អ្នក ​ព្រោះ​វាអាច​ធ្វើឱ្យ​សក់​របស់​អ្នក​ស្ងួត​។ វិធីដ៏​ប្រសើ​ក្នុងការ​ប្រើទឹក​ក្រូច​ឆ្មារ ​គឺត្រូវ​លាយ​ជាមួយ​គ្រឿងផ្សំ​ ដែល​យើង​បាន​រៀប​រាប់ខាងលើ​ ហើយ​ត្រូវប្រើ​ថ្នាំអប់​សក់​ឱ្យច្រើន​នៅពេល​បន្ទាប់​ ដើម្បីការពារ ​និងរក្សា​សក់​របស់​អ្នក​ឱ្យមាន​សំណើម៕​

អត្ថបទ៖ ដេវីដ
Source: steptohealth