វិធីងាយៗ ១៥វិនាទី អាចឃាត់ឈាម បានស្រេច ជាមួយ ម្សៅម្ទេសប្លោក

យល់ដឹង៖ ប្រសិនបើកន្លែងណាមួយ នៃស្បែករបស់អ្នកដាច់ ឬរលាត់ ហើយឈាមហូរមិនអាចឃាត់បាន នោះក្នុងករណីនេះ អ្នកអាចយកក្រណាត់ ឬកូនកន្សែង យកមករុំកន្លែងរបួសនោះឲ្យតឹង ទើបអាចឃាត់ ឈាមបាន។ ប៉ុន្តែនៅពេលនេះ មានវិធីសាស្ត្រមួយ ដែលអាចឲ្យអ្នកអនុវត្តបានយ៉ាងមានប្រសិទ្ធភាព និងឆាប់រហ័ស។ ក្នុងអត្ថបទនេះ នឹងបង្ហាញអ្នក ពីដំណោះស្រាយលងាយ ហើយសាមញ្ញបំផុត សម្រាប់ធ្វើ ការឃាត់ឈាមដែលកំពុងតែហូរ។

វិធីងាយៗ ១៥វិនាទី អាចឃាត់ឈាម បានស្រេច ជាមួយ ម្សៅម្ទេសប្លោក
រូបតំណាងម្សៅម្ទេសប្លោក

រឿង​ដំបូង​ អ្នក​ត្រូវធ្វើនៅពេល​ដែល​ជួបបញ្ហា​មួយ​នេះ​ គឺធ្វើឲ្យមុខរបួសកកឈាមឲ្យបាន​ឆាប់រហ័ស។ ហើយ មធ្យោបាយដែលល្អមួយ សំរាប់ធ្វើឲ្យឈាមកកឆាប់នោះគឺ ម្សៅម្ទេសប្លោក។

ម្សៅម្ទេសប្លោក គឺពិតជាដំណោះស្រាយមួយ ក្នុងករណីដាច់ធ្ងន់ធ្ងរ ឬមានការហូរឈាមច្រមុះជាដើម ហើយការ ហូរឈាមតាមសរសៃរឈាម ក៏អាចបញ្ឈប់ការហូរឈាម បានផងដែរ ត្រឹមតែរយៈពេលប៉ុន្មានវិនាទី ប៉ុណ្ណោះ។

របៀបធ្វើម្សៅម្ទេសប្លោក៖

ជាវិធីសាមញ្ញបំផុត ដោយគ្រាន់តែយកម្ទេសផ្លោកនោះ ហាលឲ្យក្រៀម ហើយយកមកឆ្កឹះគ្រាប់ចេញ ព្រោះវាអាចធ្វើឲ្យផ្សាខ្លាំង រួចយកទៅដាក់ក្នុងម៉ាស៊ីនកិន ឬបុកវារហូតទាល់តែម៉ត់ជាការស្រេច។

 វិធីងាយៗ ១៥វិនាទី អាចឃាត់ឈាម បានស្រេច ជាមួយ ម្សៅម្ទេសប្លោក
រូបតំណាងម្សៅម្ទេសប្លោក

 របៀបឃាត់ឈាមដោយប្រើម្សៅម្ទេសប្លោក៖

អ្នកគ្រាន់តែរោយៗម្សៅម្ទេសប្លោកនោះ ទៅលើរបួសអ្នក ហើយសង្កត់វាឲ្យជាប់ ទៅលើកន្លែងរបួសនោះ។ បន្ទាប់មកប៉ុន្មាននាទី វានឹងស្ងួតជាក់ជាមិនខាន ហើយការហូរឈាមនោះ នឹងត្រូវឈប់ក្នុងរយៈពេលដ៏ខ្លី៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • វិធីងាយៗ ១៥វិនាទី អាចឃាត់ឈាម បានស្រេច ជាមួយ ម្សៅម្ទេសប្លោក已关闭评论
  • 339 views
  • Hide Sidebar
    A+
Publish on:2015/10/08  Category:សុខភាព