ព្រឹក​នេះ​អាកាសធាតុ​នៅ​តំបន់​មាត់សមុទ្រ​ផ្ទៃមេឃពណ៌ខៀវ​​​ស្រឡះ​ល្អ

ខេត្ត​ព្រះ​សីហ​នុ​+​កែប​+​កំពត​+​កោះកុង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ឯនាយ​សមុទ្រ បានឱ្យ​ដឹង​ថា សម្រាប់​ព្រឹក​នេះ​អាកាសធាតុ​នៅ​តំបន់​មាត់​សមុទ្រ ​និង​ទូទាំង​​ក្រុង​/​ស្រុក នៃ​ខេត្ត​ទាំង​៤​នេះ ផ្ទៃមេឃ​គ្មាន​ពពក​អួអាប់​​ដូច​ប៉ុន្មាន​ថ្ងៃ​មុននោះ​ទេ ផ្ទៃមេឃ​​ពណ៌ខៀវ​​​ស្រឡះ​ល្អ​​​បញ្ចេញ​ពន្លឺថ្ងៃ និង​​ក្តៅ​ចែស​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ដដែល បាន​បន្ត​ថា គិត​ត្រឹម​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ តុលា នេះ ៕