គាស់​ជញ្ជាំង​ចូល​ភ្ជង់​ប្លន់​អាជីវករ​ផ្សារ​ទំនប់​ ដាច់​ប្រមូល​ទ្រព្យ សម្បត្តិ​អស់​ជា​ច្រើន

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​អាជីវករ​លក់​គ្រឿងទេស និង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​ នៅ​ក្នុង​បរិវេណ​ ផ្សារ​ទំនប់​ដាច់ ស្ថិត​ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​បាន​ក្រុម​ចោរ​គាស់​ ជញ្ជាំង​ស័ង្កសី​ចូល​ភ្ជង់​ ប្លន់​យក​​ទ្រព្យ​ សម្បត្តិ​អស់​ជា​ច្រើន​​ កាលពី​វេលា​រំលង​ អា​ធ្រា​ត្រ​ឈាន​ ចូល​ថ្ងៃ​ទី​៧ តុលា ២០១៥ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ អៀ​ត វ៉ា​ន់​ធី មាន​ប្រពន្ធ​ឈ្មោះ សុខ បញ្ញា បាន​រៀបរាប់​ ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៦ តុលា ២០១៥ ២​នាក់​ប្តី​ប្រពន្ធ​ បាន​នាំ​គ្នា​រៀប ចំ​គ្រឿងទេស និង​សម្ភារ​ផ្សេង​ៗ​ដាក់​ចូល​ទៅ​ខាង ក្នុង​ផ្ទះ រួច​ក៏​នាំ​កូន​ចូល​ ដេក​លុងលក់​បាត់​ទៅ ។ ម្ចាស់ផ្ទះ​រង​គ្រោះ​ បាន​បញ្ជាក់ថា បន្ទាប់​មក​ ពួក​គាត់​បានឮ​សំឡេង​ គាស់​ជញ្ជាំង​ផ្ទះ ក៏​នាំ​ប្តី​ប្រពន្ធ​ក្រោក ពីដំណេក ភ្លាម​ៗ​នោះ​ ស្រាប់តែ​ក្រុម​ចោរ​ ដែល​មាន​បក្ខពួក​៤​នាក់ ចូល​មក​ដល់​ ក្នុងផ្ទះ​រួច​ដក​ កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​ ឲ្យ​យក​លុយ និង​មាស​មក​ ឲ្យ​ពួក​គេ បើ​មិន​ព្រមយក​ឲ្យ​ទេ​នឹង​បាញ់​ សម្លាប់​ចោល ចំណែក​រូប​គាត់​ ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​បាន​យក​ លុយ​១០​លាន​រៀល និង​ខ្សែដៃ​ មាស​ទម្ងន់​៥​ជី ចិញ្ចៀន​ ១​វង់​ទម្ងន់​៣​ជី ប្រគល់​ទៅ​ ឲ្យ​ក្រុមចោរ តែ​ក្រុម​ចោ​រនៅ​ តែ​មិន​អស់ចិត្ត​នៅ​ តែ​រើ​កកាយ​រក​ឃើញ​កាត​ទូរស័ព្ទ​ដែល​មាន​ តម្លៃ​ទឹកប្រាក់​ស្មើ​១​ពាន់​ដុល្លា​​ អា​មេ​រិ​ក​យក​ទៅ​ ទៀត រួច​ចេញ​ទៅ​វិញ​ដោយ​ សុវត្ថិភាព​ដោយ​គ្មាន​រំខាន​ដល់​ សមត្ថកិច្ច​ប៉ូលិស​​ ប៉ុស្តិ៍​ឃុំ​ទំនប់​ដាច់ ដែល​នៅ​ ជិតបង្កើយ​នោះ​ឡើយ ។

ទាក់ទិន​ហេតុការណ៍​គាត់​ជញ្ជាំង​ផ្ទះ​ចូល​ប្លន់​នេះ សមត្ថកិច្ច​ប៉ូ​លិសបាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ប៉ូលិស ​បាន​ទៅ​ដល់​កន្លែង​កើត ហេតុ​ឃើញ​ជញ្ជាំង​ផ្ទះ​ដែល​ បាំង​ស័ង្កសី​មាន​ស្នាម​ គាស់​ពិតប្រាកដ​មែន ហើយ​ផ្ទះ​ដែល​ លក់​គ្រឿងទេស​នេះ​កន្លង​ មក​តែងតែ​កើត​ មាន​ចោរ​ចូល​ លួច​ទ្រព្យសម្បត្តិ​ ៣-៤​ដង​មក​ហើយ​ដែរ ។ សមត្ត​កិច្ច​ បាន​បញ្ជាក់ថា ករណី​នេះ​ សមត្ថកិច្ច​មិន​ បាន​ទទួល​ព័ត៌មាន​ រាយការណ៍​ឲ្យ​ដឹង ទើប​ក្រុម​ចោរ​ បាន​ធ្វើ​សកម្មភាព​ រួច​ហើយ​ចាកចេញ​ទៅ​វិញ​ ដោយ​សុ​វត្តិភាព តែ​ទោះជា​ បែប​ណា សមត្ថកិច្ច​បាន​និង​ កំពុង​យកចិត្ត​ទុក្ខ​ដាក់​ ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ចោរ​បន្ត​ទៀត​ ដើម្បី​យក​មក​ ផ្តន្ទាទោស ៕

គាស់​ជញ្ជាំង​ចូល​ភ្ជង់​ប្លន់​អាជីវករ​ផ្សារ​ទំនប់​ ដាច់​ប្រមូល​ទ្រព្យ សម្បត្តិ​អស់​ជា​ច្រើន

គាស់​ជញ្ជាំង​ចូល​ភ្ជង់​ប្លន់​អាជីវករ​ផ្សារ​ទំនប់​ ដាច់​ប្រមូល​ទ្រព្យ សម្បត្តិ​អស់​ជា​ច្រើន
គាស់​ជញ្ជាំង​ចូល​ភ្ជង់​ប្លន់​អាជីវករ​ផ្សារ​ទំនប់​ ដាច់​ប្រមូល​ទ្រព្យ សម្បត្តិ​អស់​ជា​ច្រើន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត