​សញ្ញា​ដែល​អាច​គិត​ថា​នាង​កំពុងតែ​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

​សញ្ញា​ដែល​អាច​គិត​ថា​នាង​កំពុងតែ​មាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ពេល​ខ្លះ​អាច​កើតមាន​ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់​។ ការ​លើស​សម្ពាធ​ឈាម​ប្រហែល​ជា​កើត​មាន​យឺត ប៉ុន្តែ​វា​ច្រើន​តែ​កើត​ឡើង​ភ្លាមៗ​។ ការតាមដាន​សម្ពាធ​ឈាម​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការថែទាំ​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​សញ្ញា​ដំបូង​នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ច្រើនតែ​ជា​ការ​លើស​សម្ពាធ​ឈាម​។ សម្ពាធ​ឈាម​ចាប់ពី ១៤០/៩០ មី​លី​ម៉ែត្រ​បារត (mm Hg) ឡើងទៅ គឺជា​រឿង​មួយ​មិន​ធម្មតា​ឡើយ​។
​សញ្ញា​ផ្សេងៗ​ទៀត​នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ប្រហែល​មានដូចជា​៖

  • ​ទឹកនោម​មាន​ប្រូតេអ៊ីន​ច្រើន ឬ​មាន​សញ្ញា​ផ្សេងៗ​នៃ​បញ្ហា​តម្រង​នោម​
  • ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​
  • ​ប្រែប្រួល​គំហើញ​ដូចជា មើលមិនឃើញ​បណ្តោះអាសន្ន ស្រវាំងភ្នែក ឬ​ប៉ះ​ពន្លឺ​មិនបាន​
  • ​ឈឺពោះ​ផ្នែក​ខាងលើ ជាធម្មតា​គឺ​នៅ​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ​
  • ​ចង្អោ​រ ឬ​ក្អួត​
  • ​អត់​សូវ​មាន​ទឹកនោម​
  • ​ចំនួន​ប្លាកែ​ត​ក្នុងឈាម​ថយចុះ​
  • ​មុខងារ​ថ្លើម​ខូច​
  • ​ពិបាក​ដកដង្ហើម ដែល​បណ្តាល​មក​ពី​ចាល​ជាតិ​ទឹក​ក្នុង​សួត​

​ការឡើង​ទម្ងន់​ខ្លាំង និង​ហើម​ជាពិសេស​នៅ​មុខ និង​ដៃ ច្រើន​តែ​ជាប់ទាក់ទង​នឹង​ជំងឺ​ត្រៀម​ក្រឡាភ្លើង​នេះឯង​។ ប៉ុន្តែ​រឿង​ទាំងអស់​នេះ​ក៏​កើតឡើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ធម្មតា​ដែរ ដូច្នេះ​វា​មិនគួរណា​ចាត់ទុកថា​ជា​សញ្ញា​របស់​ជំងឺ​នេះឡើយ​។

ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
ចូរ​ប្រាកដថា អ្នក​បាន​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ផ្ទៃពោះ ដូច្នេះ​អ្នក​ក៏​អាច​ទទួលបាន​ការថែទាំ​ង​ផ្ទៃពោះ និង​តាមដាន​សម្ពាធ​ឈាម​ដែរ​។ ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាមៗ ឬ​ធ្វើ​ដំណើរ​ទៅ​ពេទ្យ​សង្គ្រោះបន្ទាន់​បើសិនជា​មាន​អា​ការៈឈឺ​ក្បាល​ធ្ងន់ធ្ងរ ស្រវាំងភ្នែក ឈឺចាប់​ក្នុង​ពោះ​ខ្លាំង ឬ​ពិបាក​ដកដង្ហើម​ធ្ងន់ធ្ងរ​។
​ដោយសារ​តែ​ការឈឺ​ក្បាល ចង្អោ​រ និង​ឈឺចាប់​អាច​កើតមាន​ជា​ញឹកញាប់​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដូច្នេះ​វា​ពិបាក​ណាស់​ដើម្បី​ដឹងថា​ពេល​ណា​សញ្ញា​ធ្មេញ​គឺជា​ផ្នែក​មួយ​នៃ​ការ​មាន​ផ្ទៃពោះ និង​ពេល​ណា​បញ្ជាក់ថា​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​។ បើសិនជា​អ្នក​មាន​ការបារម្ភ​ច្រើន ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។