សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «សេដ្ឋកិច្ច ពាណិជ្ជកម្ម » សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​គណិតវិទ្យា និង​សីលធម៌​ពលរដ្ឋ​វិជ្ជា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើនឹង១២៩ក្រេ​ឌី​ត។

ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទូទៅ​ពី​ទ្រឹស្ដី​សេដ្ឋកិច្ច យល់ដឹង​ពី​គោលនយោបាយ​រដ្ឋាភិបាល​លើ​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម​អន្តរជាតិ និង​អត្ថប្រយោជន៍។ មានចំណេះដឹង​មូលដ្ឋាន​លើ​អាជីវកម្ម កិច្ចការ​គណនេយ្យ និង​ធនាគារ។

និស្សិត​ដែល​សិក្សា​ជំនាញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬ​បរិញ្ញាបត្រ​សេដ្ឋកិច្ច ពាណិជ្ជកម្ម នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាស្ត្រាចារ្យ​នៅតាម​គ្រឹះស្ថានសិក្សា។ អ្នក​កត់ត្រា​បញ្ជី​របស់​ក្រុមហ៊ុន​ឯកជន​នានា ជា​អ្នកវិភាគ​សេដ្ឋកិច្ច វិភាគ​គម្រោង។ ជា​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នានា។ល។

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?