​ខ្ញុំ​ឈឺធ្មេញ​ហើយ គួរ​ធ្វើ​ម៉េច​បាន​បាត់​ទៅ​?

​ខ្ញុំ​ឈឺធ្មេញ​ហើយ គួរ​ធ្វើ​ម៉េច​បាន​បាត់​ទៅ​?

​ការ​ឈឺធ្មេញ​កើតឡើង​នៅពេល​ឫស​សរសៃប្រសាទ​នៅ​ធ្មេញ​រង​ការ​រលាក​។ ធ្មេញ​នីមួយៗ​សុទ្ធតែ​មាន​ស្នូល​ទន់​របស់​វា​នៅក្នុង​បណ្តូល​កណ្តាល​របស់​វា និង​ផ្ទុក​ទៅ​ដោយ​សរសៃប្រសាទ​រំញោច​ជាច្រើន ព្រមទាំង​សរសៃឈាម​ផងដែរ​។ ការ​រលាក​នៃ​បណ្តូល​ខាងក្នុង​របស់​ធ្មេញ​នឹង​ធ្វើឱ្យ​ឈឺ​ធ្មេញ​។ វា​អាច​បណ្តាលមកពី​ការពុក​ធ្មេញ ឬ​ប្រហោង​ក្នុង​ធ្មេញ​។ ការ​ញ៉ាំ​អ្វីមួយ​ដែល​ក្តៅ ឬ​ត្រជាក់​ប្រហែល​ជា​ធ្វើឱ្យ​ឈឺ​ធ្មេញ​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​បណ្តូល​ធ្មេញ​។
 

​មូលហេតុ​
•​    ​ពុក​ធ្មេញ​

•​    ​ធ្មេញ​មាន​ប្រហោង​
•​    ​ការ​ហើម​នៃ​បណ្តូល​ធ្មេញ​
•​    ​មាន​ការបង្ក​រោគ​នៅ​ធ្មេញ​
•​    ​បាក់ធ្មេញ​
•​    ​ចំហ​ឫសធ្មេញ​
•​    ​ធ្មេញ​បែក​

វិធី​ព្យាបាល​ដោយ​ខ្លួនឯង​
ខ្ទឹមស​មាន​សមាសធាតុ​ជា​ថ្នាំ​ផ្សះ និង​ថ្នាំ​ផ្សេងៗ​ទៀត​ដែល​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ធ្មេញ​ឈឺ​។ ចូរ​ដំ​ខ្ទឹមស​មួយ​កំពឹស​លាយ​ជាមួយ​អំបិល ហើយ​យក​វា​ទៅ​ស្អំ​នៅ​ធ្មេញ​ដែល​មាន​បញ្ហា​នោះ​ទៅ​។
​ខ្ញុំ​ឈឺធ្មេញ​ហើយ គួរ​ធ្វើ​ម៉េច​បាន​បាត់​ទៅ​?

ដាក់​ខ្ទឹមបារាំង​ឆៅ​មួយ​ដុំ​នៅលើ​ធ្មេញ ព្រោះ​វា​នឹង​ជួយ​សម្លាប់​មេរោគ​ក្នុង​ធ្មេញ​ដែល​មាន​បញ្ហា និង​ផ្តល់​ជា​ការបំបាត់​ការឈឺចាប់​បាន​។
​ខ្ញុំ​ឈឺធ្មេញ​ហើយ គួរ​ធ្វើ​ម៉េច​បាន​បាត់​ទៅ​?

​ទឹកអំបិល​អាច​ជួយ​លាង​សម្អាត​តំបន់​នៅ​ជុំវិញ​ធ្មេញ និង​ទាញ​យក​ទឹក​មួយ​ចំនួន​ដែល​ធ្វើឱ្យ​ហើម​ធ្មេញ​បាន​។ ចូ​រលាយ​អំពិល​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​យក​វា​ទៅ​ខ្ពុរមាត់​រយៈពេល ៣០​វិនាទី ហើយ​ខ្ជាក់​ចេញ​។ ចូរ​ធ្វើបែបនេះ​ប៉ុន្មាន​ដង​ក៏​បាន​ទៅ​តាម​តម្រូវការ​របស់​អ្នក​។
 

​ប្រេង​ដើម​តែ​គឺជា​ធាតុ​ផ្សំ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ផ្តល់​នូវ​ការបំបាត់​ការ​ឈឺធ្មេញ​ដែរ​។ ចូរ​ប្រើ​សម្លី​មួយ​ជ្រលក់​ក្នុង​ប្រេង​តែ​នេះ ហើយ​យក​វា​ទៅ​ដាក់​លើ​ធ្មេញ​ដែល​មាន​បញ្ហា ឬ​អាច​ដាក់​ប្រេង​ដើម​តែ​នេះ​ពីរ​បី​ដំណក់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ ហើយ​យក​វា​ទៅ​លាង​ក្នុង​មាត់​។
​ខ្ញុំ​ឈឺធ្មេញ​ហើយ គួរ​ធ្វើ​ម៉េច​បាន​បាត់​ទៅ​?

​ចូ​រលាយ​ម្រេច និង​អំបិល​ក្នុង​ចំនួន​ស្មើ​គ្នា​មួយ ហើយ​ចាក់ទឹក​ពីរ​បី​ដំណក់​ដើម្បី​បង្កើត​ជា​ល្បាយ​មួយ បន្ទាប់មក​យក​ល្បាយ​នោះ​ទៅ​ដាក់​លើ​ធ្មេញ​ដែល​មាន​បញ្ហា​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​បំបាត់​អា​ការៈឈឺ​ធ្មេញ​។

សម្បក​ឈឺ​អែម​លាយ​ជាមួយ​ទឹកឃ្មុំ​អាច​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ព្យាបាល​ការ​ឈឺធ្មេញ​។ ចូរ​លាយម្សៅ​សម្បក​ឈឺអែម​មួយ​ស្លាបព្រា​កាហ្វេ ជាមួយនឹង​ទឹកឃ្មុំ ៥​ស្លាបព្រា​កាហ្វេ ដើម្បី​បង្កើត​ជា​ល្បាយ​មួយ​។ ចូរ​យក​ល្បាយ​នេះ​លាប​លើ​ធ្មេញ​ដែល​មាន​បញ្ហា​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​រហូតដល់​បាត់​ឈឺចាប់​៕

​ខ្ញុំ​ឈឺធ្មេញ​ហើយ គួរ​ធ្វើ​ម៉េច​បាន​បាត់​ទៅ​?

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។