មនុស្ស ៤​ប្រភេទ​ដែល​មិនគួរណា​ប្រើប្រាស់​ខ្ញី​ឡើយ​

មនុស្ស ៤​ប្រភេទ​ដែល​មិនគួរណា​ប្រើប្រាស់​ខ្ញី​ឡើយ​

​ទោះបីជា​ខ្ញី​កំពុងតែ​មាន​ការប្រើប្រាស់​យ៉ាងច្រើន​សម្រាប់​ជា​ផ្នែក​មួយ​ក្នុង​ការព្យាបាល​សុខភាព​ក៏ដោយ ក៏​វា​មិន​សុទ្ធតែ​មាន​ផល​វិជ្ជមាន​ជានិច្ច​ដែរ​។ វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​ផ្លូវ​ក្រពះ​ពោះវៀន ហើយក៏​អាច​ព្យាបាល​រឿង​គ្រប់​យ៉ាង​បាន ។

ខ្ញី​គឺជា​អាហារ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​។ អង់ស៊ីម​របស់​វា​ជួយ​បំបែក​ជីវជាតិ​ចេញពី​អាហារ និង​ជំនួយ​ដល់​ការបញ្ចេញ​ជាតិពុល​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផល​រំខាន​របស់​វា​គួរ​យកចិត្តទុកដាក់​ដូច​ការប្រើ​ឱសថ​ដែរ ប៉ុន្តែ​តើ​យើង​ធ្លាប់បាន​ដឹង​អំពី​បម្រាម​នានា​លើ​អាហារ​ដែល​យើង​ញ៉ាំ​ដែរឬទេ​?
​អាស្រ័យ​ទៅលើ​មនុស្ស ឬ​ជំងឺ ការព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ក៏​អាច​ធ្វើឱ្យ​មាន​ផល​អាក្រក់​ច្រើន​ជាង​ល្អ​បានដែរ​។ អ្នកជំនាញ​បាន​ដាក់​បម្រាម​ថា យើង​មិនគួរណា​ញ៉ាំ​ខ្ញី​លើសពី ៤​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ចង្អោរ ក្រហាយ​ដើមទ្រូង ឈឺចាប់​ធ្ងន់ធ្ងរ ជាពិសេស​នៅពេល​ប្រើប្រាស់​ខ្ញី​ច្រើនពេក​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ប្រភេទ​មនុស្ស​ចំនួន ៤​ប្រភេទ​ដែល​មិនគួរណា​ប្រើប្រាស់​ខ្ញី​ឡើយ​។

ស្ត្រី​មាន​ផ្ទៃពោះ​
ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ចៀសវាង​ការ​ញ៉ាំ​ខ្ញី​បើសិនជា​អាចធ្វើ​បាន​។ ទោះបីជា​វា​មាន​ប្រយោជន៍​ក្នុង​ការកាត់បន្ថយ​អា​ការៈចាញ់កូន​ក្នុងពេល​មាន​ផ្ទៃ​ពោះក៏ដោ​យ ក៏​វា​អាច​នឹង​មាន​អាការៈ​ក្រហាយដើមទ្រូង​កាន់តែ​ខ្លាំង​ដោយសារការ​មាន​ផ្ទៃពោះ​ដែរ នេះ​ដោយសារ​តែ​អាស៊ីត​ក្រពះ​ផលិត​កាន់តែច្រើន ព្រមទាំង​អាច​បណ្តាល​ឱ្យ​រលាក​ដល់​ស្បូន​បណ្តោះអាសន្ន​ទៀត​។ ទោះបីជា​ខ្ញី​ជួយ​បង្កើន​ការ​ធ្វើ​ចលនា​របស់​ពោះវៀន​ក៏ដោយ ក៏​មិន​មាន​អំណះអំណាង​ណាមួយ​បញ្ជាក់ថា វា​អាច​ជំរុញ​ដល់​ការ​មក​រដូវ ដែល​ជាហេតុ​នាំ​ឱ្យរ​លូត​កូន ឬ​ចាប់ផ្តើម​សម្រាលកូន​ដែរ​។

មនុស្ស​ស្គម​
ខ្ញី​ជួយ​លុបបំបាត់​ការ​ឃ្លាន​អាហារ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ប៉ុន្តែ​អ្នក​ដែល​កំពុង​តែ​ព្យាយាម​ចង់​ឡើង​ទម្ងន់​វិញ​គួរតែ​ចៀសវាង​វា ព្រមទាំង​ថ្នាំ​បំប៉ន​ផ្សេងៗ​ដែល​បង្កើន​ការរំលាយ​អាហារ​។
មនុស្ស ៤​ប្រភេទ​ដែល​មិនគួរណា​ប្រើប្រាស់​ខ្ញី​ឡើយ​

អ្នក​មាន​បញ្ហា​ឈាម​
ខ្ញី​ជួយ​បង្កើន និង​ភ្ញោ​ចដ​ល់​លំហូរ​ឈាម ដែល​ជា​ទូទៅ​គឺ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​វា​ពិតជា​មិនល្អ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ឈាម​ឡើយ ជាពិសេស​អ្នកជំងឺ​ឈាម​ក្រក​ក​តែម្តង​។ ករណីបែបនេះ រុក្ខជាតិ​ដ៏        អស្ចារ្យ​មួយ​នេះ​អាច​ធ្វើឱ្យ​អាការៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​។ អ្នក​ដែល​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​គួរតែ​ដឹងថា ខ្ញី​ប្រហែលជា​មាន​ផលប៉ះពាល់​ខ្លាំង​។
មនុស្ស ៤​ប្រភេទ​ដែល​មិនគួរណា​ប្រើប្រាស់​ខ្ញី​ឡើយ​

អ្នក​ដែល​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​
ខ្ញី​ប្រហែល​ជា​បន្ថយ​ការ​កកឈាម​បាន​។ ការ​ញ៉ាំ​ខ្ញី​ជាមួយ​នឹង​ការប្រើ​ថ្នាំ​ដែល​បន្ថយ​ការ​កកឈាម​ប្រហែល​ជា​បង្កើន​ឱកាស​នៃ​ការ​ជាំ​ស្បែក និង​ហូរឈាម​បាន​។ រឿង​នេះ​គួរតែ​ចៀសវាង​ចំពោះ​អ្នក​ដែល​កំពុងតែ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​កកឈាម និង​ប្រឆាំង​ប្លាកែ​ត​។ ចាប់តាំងពី​ខ្ញី​អាច​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​មក ការ​ញ៉ាំ​ខ្ញី​ជាមួយ​នឹង​ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​នោម​ផ្អែម​ប្រហែល​ជា​បណ្តាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ខ្លាំង​។ ខ្ញី​ប្រហែលជា​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​ស្រដៀង​គ្នា​នឹង​ថ្នាំ​មួយចំនួន​សម្រាប់​ព្យាបាល​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​ដែរ​៕

មនុស្ស ៤​ប្រភេទ​ដែល​មិនគួរណា​ប្រើប្រាស់​ខ្ញី​ឡើយ​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។