ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!

ផ្លូវ​​ជា​ច្រើន​​ក្នុង​ទី​ក្រុង​​នានា​នៃ​ប្រទេស​ចិន ​ចាប់​ផ្ដើម​ស្ទះ​យ៉ាង​ណែន​ណាន់​តាន់​តាប់​ម្ដង​ទៀត​​ ក្រោយ​ប្រជាជន​ចិន​ត្រលប់​ពី​វិស្សមកាល​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​ចិន​​ (សប្ដាហ៍​មាស) ដែល​បញ្ចប់​កាល​ពី​​ថ្ងៃ​​អង្គារ​កន្លង​ទៅ។​

ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!

ឡាន​ស្ទះ​​ជា​ជួរៗ​ពេញ​ត្រៀប​ត្រា​លើ​ផ្លូវ​នានា​ តួ​យ៉ាង​ផ្លូវ​ Highway ​ក្នុង​ក្រុង​ប៉េកាំង ហុងកុង ម៉ាកាវ​ជា​ដើម​ដែល​​មាន​​ចរាចរណ៍​កក​កុញ។ នេះ​បើ​តាម​​មជ្ឈមណ្ឌល​ឃ្លាំ​មើល​ផ្លូវ​នៃ​ទី​ក្រុង​​ទាំង​នោះ។

តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ CCTV News ប្រជាជន​ប្រមាណ​៧៥០​​លាន​នាក់​​ គឺ​ប្រហែល​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​ចិន​​ បាន​ធ្វើ​ដំណើរ​ទៅ​ដើរ​លេង​​កម្សាន្ត​​ក្នុង​រយៈ​​ពេល​សម្រាក​មួយ​សប្ដាហ៍​នៃ​​​សប្ដាហ៍​មាស​ខាង​លើ។ ពេល​​ថ្ងៃ​បុណ្យ​ចប់​ មនុស្ស​ជា​ច្រើន​​ធ្វើ​ដំណើរ​ត្រលប់​មក​​ធ្វើ​ការ​វិញ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្ទះ​ចរាចរណ៍​កក​កុញ​ខ្លាំង៕​​

ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!
 
ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!
 
ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!
 
ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!
 
ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!
 
ស្ទះ​​ផ្លូវ​នៅ​ចិន ក្រោយ​ចប់​ថ្ងៃ​ឈប់​សម្រាក​ ឃើញ​ហើយ​ញាក់​សាច់!
 
ចុចអាន៖ ចិន​ស្ទះ​ពេញ​ផ្លូវ ក្នុង​​ថ្ងៃ​ដំបូង​នៃ​​​សប្ដាហ៍​មាស

ចុចអាន៖ បុរស​ម្នាក់​​ប្រើ​ពេល​​បី​ឆ្នាំ​ ថត​រូប​គូ​ស្នេហ៍​​ឱប​ថើប​គ្នា​នៅ​​​​​ស្ថានីយ៍​មេត្រូ​​រាប់​ម៉ឺន​សន្លឹក

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ ​​​​​​cctvnews