អាហារ ៤​យ៉ាង​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការចងចាំ​របស់​អ្នក​

អាហារ ៤​យ៉ាង​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការចងចាំ​របស់​អ្នក​

​អាហារ​មួយ​ចំនួន​អាច​ជួយ​បង្កើន​ការចង​ចាំបាន ប៉ុន្តែ​ក៏​មាន​អាហារ​ផ្សេងៗ​ទៀត​ដែល​ជំរុញ​ដល់​ការបាត់បង់​ការចងចាំ​ដែរ​។ វា​ពិតជា​រឿង​មួយ​គួរឱ្យខ្លាច​ណាស់​បើសិនជា​អ្នក​កំពុងតែ​ញ៉ាំ​អាហារ​ខុស ជា​ពិសេស​អ្នក​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​មិន មែន​មាន​ប្រយោជន៍​សម្រាប់​តែ​រូបរាង​ឡើយ ប៉ុន្តែ​វា​ក៏​ល្អ​ចំពោះ​សុខភាព​បេះដូង បន្ថយ​ជំងឺមហារីក និង​ទឹកនោមផ្អែម និង​ជួយ​បង្កើន​ការប្រុងប្រយ័ត្ន ផងដែរ​។
​មាន​អាហារ​ច្រើនណាស់​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិនជា​ចង់​ការពារ​ខួរក្បាល​ពី​ការ​ភ្លេចភ្លាំង​។ អាហារ​ទាំងនេះ​មានដូចជា​៖
 

​ហ្វ្រូ​ម៉ាត​កែច្នៃ​
អាហារ​ប្រភេទ​នេះ​មិនមែន​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​ខួរក្បាល​ទេ ព្រោះ​វា​នឹង​បង្កើន​ជាតិ​ប្រូតេអ៊ីន​ក្នុង​រាងកាយ ដែល​អាច​បង្កើន​ការ​ភ្លេច​ភ្លាំង និង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​។

ស្រា​បៀរ​
បើសិន​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​ស្រា​បៀរ​រាល់​យប់​ជាមួយ​មិត្តភក្តិ​នោះ វា​គួរតែ​ដល់​ពេល​កាត់​បន្ថយ​វា​វិញ​ហើយ​ដើម្បី​បង្ការ​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃ​អ​នា​គត់​។ ស្រា​បៀរ​ភាគច្រើន​ផ្ទុក​សារធាតុ Nitrites ដែល​បង្កើត​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់​ជា​រា​កាន់តែខ្លាំង​។
អាហារ ៤​យ៉ាង​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការចងចាំ​របស់​អ្នក​

ពោត​លីង​ក្នុង​ម៉ាស៊ីន​ម៉ៃក្រូ​វេវ​
ជា​អ​កុសល្ អាហារសម្រន់​ដែល​មនុស្ស​គ្រប់រូប​តែង​ញ៉ាំ​ក្នុងពេល​មើល​កុន​នៅផ្ទះ ឬ​រោងកុន​នោះ​បែរជា​បង្កើន​ការ​ភ្លេចភ្លាំង​ទៅវិញ​។ រឿង​នេះ​ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Diacetyl ដែល​ជា​សារធាតុ​គីមី​មួយ​ប្រភេទ​អាច​បង្កើត​ជា​កំណក Amyloid និង​ក​ក​ជាប់​ក្នុង​ខួរក្បាល​បាន​។ ការកើនឡើង​ច្រើន​នៃ​សារធាតុ​មួយ​នេះ​អាច​ធ្វើឱ្យ​កើត​ជំងឺ​ភ្លេចភ្លាំង​បាន​។
អាហារ ៤​យ៉ាង​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការចងចាំ​របស់​អ្នក​

សាច់​កៃ​ច្នៃ​
ជាទូទៅ ឱ្យតែ​របស់​កៃ​ច្នៃ​ច្រើនតែ​មិនល្អ​ចំពោះ​សុខភាព​ទេ​ជាពិសេស​សាច់​កៃ​ច្នៃ​តែម្តង​។ សារធាតុ Nitrosamines គឺជា​របស់​ដែល​ប្រើ​សម្រាប់​ធ្វើ​ជា​គ្រឿងផ្សំ​ដាក់​ក្នុង​សាច់​កៃ​ច្នៃ ហើយ​វា​ក៏​អាច​ធ្វើឱ្យ​ថ្លើម​កើតជា​ខ្លាញ់​ដែលនាំឱ្យ​ពុល​ដល់​ខួរក្បាល​បានដែរ​។
អាហារ ៤​យ៉ាង​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ការចងចាំ​របស់​អ្នក​

ជំនួស​ឱ្យ​ការ​ញ៉ាំ​អាហារ​ទាំងអស់​ខាងលើនេះ អ្នក​គួរតែ​ធ្វើយ៉ាងណា​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ពង្រឹង​ដល់​ការចងចាំ​ដូចខាងក្រោម​នេះ​៖
•​    ​ត្រី​ទឹកសាប រួម​ទាំង​ត្រី​សាល​ម៉ុង​ជាដើម​
•​    ​បន្លៃ​ពណ៌​បៃតង​
•​    ​ផ្លែ​ឈើ​មាន​សម្បក​ពណ៌​ខ្មៅ​ដូចជា​ផ្លែ​បឺរី​
•​    ​អាហារ និង​ភេសជ្ជៈ​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា សូកូឡា និង​កាហ្វេ​

នៅពេល​ចំអិន​អាហារ ចូរ​ប្រើ​ប្រេង​អូ​លីវ​សុទ្ធ​បន្ថែម ឬ​ប្រើ​ប្រេងដូង​ដើម្បីឱ្យ​ការចងចាំ​កាន់តែ​ល្អ​ជាងមុន​។ ដើម្បី​ការពារ​ខួរក្បាល និង​កុំឱ្យ​ភ្លេចភ្លាំង​នោះ អ្នក​គួរតែ​ចង​ចាំ​ថា​ខួរក្បាល​ត្រូវការ​ប្រេងរំអិល​ពី​ក្នុង​អាហារ​មាន​សុខភាព​ដូចជា អាហារ​ណាមួយ​ដែល​និយាយ​ពី​ខាងលើ ខ្លាញ់​ផ្តល់​សុខភាព និង​សាច់​ប្រូតេអ៊ីន​សុទ្ធ​។ អ្នក​ក៏​គួរតែ​ញ៉ាំ​វីតាមីន និង​ជាតិ​រ៉ែ​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​រាងកាយ​ផងដែរ​។ បើសិនជា​អាច​ធ្វើបាន ចូរ​ចៀសវាង​អាហារ​ប្រភេទ​កាបូ​អ៊ី​ដ្រាត និង​ស្ករ​កំ​ផ្លេច ដែល​វា​គ្រាន់តែ​អាច​ជួយ​ភ្ញោ​ចការ​ផលិត​ជាតិពុល​រយៈពេល​ខ្លី ហើយ​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ខូចខាត​ដល់​រាងកាយ​ទេ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​ផងដែរ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។