តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

តារា​ចម្រៀង របស់​ផលិតកម្ម M លោក វិជ្ជបុត្រ បាន​ប្រាប់ Sabay ថា លោក​ត្រូវ​បាន​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​ផ្ដល់​ប្រាក់​ឲ្យ​ជិត២ពាន់​ដុល្លារ ដើម្បី​យក​មក​ធ្វើ​បុណ្យ​បន្ត​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ។

 

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

 

ការ​ទុក្ខ​ចិត្ត​របស់​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​មក​លើ លោក វិជ្ជបុត្រ រហូត​ដល់​​ផ្ដល់​ប្រាក់​រាប់​ពាន់​ដុល្លារ​នេះ ត្រូវ​បាន​តារា​ចម្រៀង​រូប​នេះ ប្រាប់​ថា ក៏​ព្រោះ​តែ​សប្បុរសជន​ទាំង​នោះ ឧស្សាហ៍​បាន​ឃើញ​សកម្មភាព​​​របស់​លោក​ តាម​បណ្ដាញ​សង្គម ក្នុង​ការ​ជួយ​ជន​ក្រីក្រ​ជា​បន្តបន្ទាប់​កន្លង​មក។ លោក វិជ្ជបុត្រ បន្ត​​ថា ទឹក​ប្រាក់​ដែល​លោក​ទទួល​បាន​មាន​ចំនួន​១៨៥០ ដុល្លារ ដោយ​នៅ​ក្នុង​នោះ មួយ​ចំណែក លោក​ត្រូវ​យក​ទៅ​ជួសជុល ​និង​កសាង​សាលារៀន​មួយ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​មួយ​​ចំនួន​ទៀត សម្រាប់​ទុក្ខ​ធ្វើ​បុណ្យ​ដាក់​ទាន់​ដល់​ជន​ក្រីក្រ ក៏​ដូច​ជា​សិល្បករ​សិល្បការិនី ដែល​កំពុង​ធ្លាក់​ខ្លួន​​ឈឺ​ជា​ដើម។

 

ម្ចាស់​បទ “នឹក​មនុស្ស​ម្នាក់​ដែល​មិន​អាច​វិល​វិញ” ប្រាប់​ថា ទឹក​ប្រាក់​​ខាង​លើ​លោក​ទើប​តែ​ចំណាយ​អស់​មួយ​ផ្នែក​តូច​តែ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ​លោក​កំពុង​តែ​សម្លឹង​មើល​​ជន​ក្រីក្រ​ផ្សេងៗ​ទៀត ជាពិសេស​សិល្បករ​សិល្បៈ​ការិនី ដែល​​កំពុង​ជួប​​បញ្ហា​ជីវភាព​ខ្លាំង​តែ​ម្ដង។ “ខ្ញុំ​ទើប​តែ​ធ្វើ​បាយ​ម្ហូប​និង ចែក​លុយ​ដល់​​ជន​ក្រីក្រ​​នៅ​ភ្នំ​តាម៉ៅ​​អស់​មួយ​ចំនួន តែ​ឥលូវ​ហ្នឹង​ចង់​ធ្វើ​បន្ត​ទៀត ជា​ពិសេស​​អ្នក​សិល្បៈ​តែ​ម្ដង មាន​អ្នក​ដឹង​ពួក​គាត់​ខ្វះ​ខាត​ជួយ​ប្រាប់​ផង” វិជ្ជបុត្រ ថ្លែង​​បន្ថែម។

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

 

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

 រូប​ទី​១

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

  រូប​ទី​២

តាម​ការ​លើក​ឡើង​របស់ លោក វិជ្ជបុត្រ ប្រាក់​​ខាង​លើ​ដែល​បងប្អូន​ខ្មែរ​រស់​នៅ​​ក្រៅ​ប្រទេស​ផ្ដល់ឲ្យ​លោក មិន​មែន​ជា​លើក​ទី១​ឡើយ តារា​ចម្រៀង​រូប​នេះ​ធ្លាប់​ត្រូវ​បាន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​ផ្ដល់​ ប្រាក់​ច្រើន​ជាង​នេះ​ទៅ​ទៀត ។ លោក វិជ្ជបុត្រ ប្រាប់​ថា កាល​ពី​ពេល​កន្លង​ទៅ លោក​ធ្លាប់​ដើរ​ធ្វើ​សាលារៀន និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ អស់​ជាង៣ពាន់ ដុល្លារ​មក​ហើយ តាម​រយៈ​ការ​ផ្ដល់​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេសដូច​គ្នា​ដែរ។

 

កាល​ពី​ថ្ងៃ​អាទិត្យ ​កន្លង​ទៅ វិជ្ជបុត្រ ក៏​​ធ្លាប់​បាន​នាំ​​ទូរសព្ទ១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​ទៅ ជូន​តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ស្វែង សុជាតា ដែល​កំពុង​ជួប​បញ្ហា​​សុខភាព និង សេដ្ឋកិច្ច ផង​ដែរ។

 

យុទ្ធការ​សប្បុរសធម៌​នេះ ម្ចាស់​បទ​”គេ​ស្រលាញ់​អូន​គ្រាន់​តែ​ចង់​ឡូយឆាយ” លើក​ឡើង​ថា លោក​នឹង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត ជា​មួយ​គ្នា​នោះ​ លោក​បាន​ស្នើ​ទៅ​ទស្សនិកជន​ប្រសិន​បើ​ឃើញ​ជន​ក្រីក្រ​គ្មាន​ទី​ពឹង សូម​ផ្ដល់​ដំណឹង​ឲ្យ​លោក​ផង ដើម្បី​លោក​​ពិនិត្យ​មើល​ទៅ​លើ លទ្ធភាព​ដែល​អាច​ជួយ​ទៅ​បាន៕

 

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

  រូប​ទី​៣

 

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

  រូប​ទី​៤

 

តារា​ចម្រៀង វិជ្ជបុត្រ សប្បុរសជន​ក្រៅ​ប្រទេស​​ឲ្យ​ប្រាក់​​ជិត២ពាន់​ដុល្លារ ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ

 

 រូប​ទី​១,២,៣,៤ និង​ទី​៥(ផ្ដល់​ដោយ វិជ្ជបុត្រ)

 

អត្ថបទ៖ ខុត សីហា