Selena Gomez ជា​មូលហេតុ​​ឲ្យ​កូន​ប្រុស Beckham បែក​គ្នា​ជាមួយ​មិត្ត​ស្រី?


Selena Gomez ជា​មូលហេតុ​​ឲ្យ​កូន​ប្រុស Beckham បែក​គ្នា​ជាមួយ​មិត្ត​ស្រី?

តារា​ម៉ូដែល​វ័យ​ក្មេង Brooklyun Beckham ត្រូវ​បាន​គេ​រាយការណ៍​ថា ដោយ​សារ​តែ​មាន​ការ​ឈ្លក់​វង្វេង​នឹង Selena Gomez ខ្លាំង​ពេក ទើប​ធ្វើ​ឲ្យ​ចំណង​ស្នេហា​របស់​គេ​និង​មិត្ត​ស្រី Chloe Moretz ត្រូវ​ប្រេះឆា។

 

Selena Gomez ជា​មូលហេតុ​​ឲ្យ​កូន​ប្រុស Beckham បែក​គ្នា​ជាមួយ​មិត្ត​ស្រី?

 

តារា​ចម្រៀង​អាមេរិក Selena Gomez ហាក់​តែង​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ​ជានិច្ច។ តារា​ចម្រៀង​និង​សម្ដែង​រូប​នេះ​ត្រូវ​គេ​ ប្រាប់​ថា​ជា​ប្រភព​នៃ​ការ​បែក​បាក់​គ្នា​រវាង Brooklyn និង Chloe Moretz។ ប្រភព​មួយ​បាន​ប្រាប់​ថា កូន​ប្រុស​របស់ Beckham កំពុង​លួច​ស្រលាញ់ ម្ចាស់​បទ “Good For You” ហើយ​រឿង​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​​គេ​ស្ទើរ​តែ​ឆ្កួត​ទៅ​ហើយ។

 

Brooklyn និង Chloe ធ្លាប់​ជា​គូ​ស្នេហ៍​ដែល​គួរ​ឲ្យ​ស្រលាញ់​មួយ​គូ។ នៅ​ពេល​ដែល​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​ថា ពួក​គេ​បែក​គ្នា​ដោយ​សារ​តែ​មាន​គម្លាត​ឆ្ងាយ​ពេក មាន​ប្រភព​មួយ​បាន​លើក​ឡើង​ថា មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បែក​បាក់​នេះ​គឺ​ដោយ​សារ Brooklyn កំពុង​តែ​លង់​នឹង Selena ខ្លាំង​ពេក។

 

“សូម្បី​តែ​ពេល​នៅ​ស្រលាញ់​គ្នា​ជាមួយ Chloe, Brooklyn នៅ​តែ​គិត​ពី Selena ជានិច្ច ហើយ​នេះ​ក៏​ជា​​ឫស​គល់​នៃ​ការ​បែក​គ្នា​ដែរ។ Selena ប្រាប់​ថា Brooklyn គួរ​ស្រលាញ់​និង​អ្វី​ជាច្រើន​ទៀត តែ​គេ​មាន​អាយុ​ក្មេង​ពេក​សម្រាប់​នាង។ នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ រឿង​រ៉ាវ​អាច​នឹង​ផ្លាស់​ប្ដូរ​តែ​ឥលូវ Gomez គ្រាន់​តែ​ចាត់​ទុក Brooklyn ត្រឹម​ជា​មិត្តភ័ក្ដិ​ម្នាក់​ប៉ុណ្ណោះ។ ការ​បដិសេធ​របស់ Selena បាន​ធ្វើឲ្យ កូន​ប្រុស Victoria ឈឺ​ចិត្ត​យ៉ាង​ខ្លាំង” ប្រភព​ខាង​ក្នុង​​មួយ​បាន​ប្រាប់​ទៅ​កាន់ ទស្សនាវដ្ដី OK!។

 

ហេតុផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ Selena បដិសេធ Brooklyn នោះ​គឺ​ដោយ​សារ​នាង​នៅ​តែ​នឹក​ដល់​អតីត​មិត្ត​ប្រុស Justin Bieber។ “Selena ចូល​ចិត្ត​ស្ដាប់ Justin និយាយ​ពី​ខ្លួន​នៅ​ក្នុង​បទ​សម្ភាសន៍។ នាង​ចង់​ដឹង​ថា Justin នៅ​តែ​គិត​ពី​នាង” ប្រភព​មួយ​បាន​ប្រាប់ គេហទំព័រ Hollywood Life៕

 

Selena Gomez ជា​មូលហេតុ​​ឲ្យ​កូន​ប្រុស Beckham បែក​គ្នា​ជាមួយ​មិត្ត​ស្រី?

 

Selena Gomez ជា​មូលហេតុ​​ឲ្យ​កូន​ប្រុស Beckham បែក​គ្នា​ជាមួយ​មិត្ត​ស្រី?

Selena, Justin និង​កូន​ៗ Beckhem កាល​ឆ្នាំ​២០១១

 

 

ចុចអាន៖Selena Gomez បង្ហាញ​ភាព​ស្និទ្ធស្នាល​ប្លែក​ជាមួយ​កូន​ប្រុស Beckham

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ hollywoodlife