​របាយការណ៍​នគរបាល បង្ហាញថា បទល្មើស​ប្លន់​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ

ភ្នំពេញ: របាយការណ៍​របស់នគរបាលជាតិ បានបង្ហាញ​ពីបទ​ល្មើសនៅក្នុង​ខែកញ្ញា​ថា ភូមិសាស្ត្រ ដែលមាន​បទល្មើស​ប្លន់ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ ហើយ​ក្នុងនោះ នា​ខែ​នេះ បទល្មើស​ជារួមកើតឡើង ២៣៤ លើក បទល្មើស​ឧក្រិដ្ឋ មាន ៥៦​លើក ដែល​បទល្មើស​ទាំងនោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២០​នាក់​។​

​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែរបស់​អគ្គស្នងការដ្ឋាននគរបាលជាតិ នា​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ បានធ្វើ​ឡើងក្រោម​អធិបតីភាពលោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។

​តាម​របាយការណ៍ នៅក្នុង​ខែកញ្ញាកន្លងទៅ បទល្មើស​ជារួម កើតឡើង ២៣៤​លើក ថយចុះ​ជាង​ខែសីហា ៦​លើក ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​មាន ៥៦ លើក ថយចុះ ១​លើក បទល្មើស​ម​ជ្ឈឹ​ម​មាន ១៧៨​លើក ថយចុះ ៥​លើក​។ បទល្មើស​ទាំងនោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២០​នាក់ របួស ៥៨​នាក់ រងគ្រោះ ២៣​នាក់ បាត់​ម៉ូតូ ៣៨​គ្រឿង រថយន្ត ៣​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​។​

​របាយការណ៍ ក៏បាន​បង្ហាញថា ភូមិសាស្ត្រ​ដែលមាន បទល្មើស​ប្លន់​ច្រើនជាងគេ មាន រាជធានី​ភ្នំពេញ ៦​លើក ក្រៅពីនោះ ខេត្តកំពត ២​លើក បន្ទាយមានជ័យ កំពង់ចាម បាត់ដំបង កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និង​ខេត្ត​ព្រះសីហនុ ១​លើកៗ​។

​ភូមិសាស្ត្រ​ដែលមាន​បទល្មើស រួម​កើតឡើង​ច្រើន មាន ភ្នំពេញ ៧៤​លើក កណ្ដាល ៤១​លើក បាត់ដំបង ១២​លើក កំពត ព្រះវិហារ ព្រះសីហនុ ១០​លើកៗ និង​កំពង់ចាម ៧​លើក​។ ទោះជា​យ៉ាងណាក្ដី ក្នុង​ខែកញ្ញា ការបង្ក្រាប​បទល្មើស គឺ​ទទួលបាន ៨១ ភាគរយ នៃ​បទល្មើស​ស្មើនឹង ១៩០​ករណី ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ២៨៩​នាក់​៕V/S

​របាយការណ៍​នគរបាល បង្ហាញថា បទល្មើស​ប្លន់​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ

​របាយការណ៍​នគរបាល បង្ហាញថា បទល្មើស​ប្លន់​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ

​របាយការណ៍​នគរបាល បង្ហាញថា បទល្មើស​ប្លន់​ច្រើនជាងគេ គឺ​រាជធានី​ភ្នំពេញ