​ក្រសួង​អប់រំ ៖ ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដើម្បី​សម្តែង​នូវ​ការដឹងគុណ និង​ឱ្យ​តម្លៃ​គ្រូបង្រៀន​

ភ្នំពេញ: ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ប្រារព្ធ ទិវា​គ្រូបង្រៀន​លើក​ទី​១៨ ដើម្បី​សម្តែង​នូវ​ការដឹងគុណ និង​ឱ្យ​តម្លៃ​គ្រូបង្រៀន ដែល​បាន​បណ្ដុះបណ្ដាល ធនធាន មនុស្ស​នៅ​កម្ពុជា​។​

​នា​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​ធិបតី​ភាព ក្នុង​ពិធី​ប្រារព្ធ ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ "​លើកកម្ពស់​សក្តានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្តរភាព​" ។ ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៥ នេះ មានការ​អញ្ជើញ​ចូលរួម របស់​ថ្នាក់ដឹកនាំ ប្រធាន​អង្គភាព​ពាក់ព័ន្ធ មន្ទីរអប់រំ​រាជធានី ខេត្ត​/​ក្រុង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ​និង​មន្ត្រី​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​អង្គការ យូណេស្កូ និង​តំណាង​ដៃគូ​ពាក់ព័ន្ធ ក្នុង​វិស័យ​អប់រំ និង​សិស្ស -​និស្សិត ដែលជា​សមាជិក ក្នុង​ទិវា​គ្រូបង្រៀន ឆ្នាំ​២០១៥ នេះ ប្រមាណ​ជា ១.៥០០ នាក់ ។​

​ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​លើក​ទី​១៨ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ ដាក់ចេញ​នូវ វិធានការ​គន្លឹះ ដូចជា​បន្ត​ពង្រីក​សេវា​អប់រំ កុមារ​តូច​គ្រប់​រូបភាព និង​គ្រប់​ទីកន្លែង បន្ត​ជំរុញ​ការប្រមូល​កុមារ ចូលរៀន​នៅ​បឋមសិក្សា ដើម្បី​កែលម្អ​ការបំពេញ​ការងារ និង​ការទទួលខុសត្រូវ របស់​សាលារៀន គ្រូបង្រៀន និង​សិស្សានុសិស្ស​។​

​លោក​បាន​បញ្ជាក់ថា ការដាក់ចេញ​នូវ​វិធានការ ខាងលើនេះ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍ និង​អនុវត្តន៍ ការងារ​វិក្រឹត្យការ​គ្រូបង្រៀន សម្រាប់​ពង្រឹង​ចំណេះដឹង ភាសា​ខ្មែរ គណិតវិទ្យា ប្រវត្តិវិទ្យា និង​វិទ្យាសាស្ត្រ សម្រាប់​គ្រូបង្រៀន នៅ​ថ្នាក់​ទី​៩ ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១២ ក្នុង​គោលដៅ​បង្កើន គុណវុឌ្ឍិ គ្រូឧទ្ទេស​បណ្តុះបណ្តាល​គ្រូ ឱ្យដល់​កម្រិត​យ៉ាង​ទាប​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជាដើម​។​

​លោក​រដ្ឋមន្ត្រី បាន​ពន្យល់ថា ការរៀបចំ​ផែនការ និង​កា​ររ​អនុម័ត​ផែនការ សកម្មភាព​គោលនយោបាយ គ្រូបង្រៀន ដើម្បី​លើកកម្ពស់​កិត្តិយស ឋានៈ​គ្រូបង្រៀន​៕V​/S

​ក្រសួង​អប់រំ ៖ ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដើម្បី​សម្តែង​នូវ​ការដឹងគុណ និង​ឱ្យ​តម្លៃ​គ្រូបង្រៀន​

​ក្រសួង​អប់រំ ៖ ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដើម្បី​សម្តែង​នូវ​ការដឹងគុណ និង​ឱ្យ​តម្លៃ​គ្រូបង្រៀន​

​ក្រសួង​អប់រំ ៖ ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន ដើម្បី​សម្តែង​នូវ​ការដឹងគុណ និង​ឱ្យ​តម្លៃ​គ្រូបង្រៀន​