​ឃាត់ខ្លួន​ប្ដី​ប្រមឹក​ម្នាក់ ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​

​កណ្តាល: កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ  បាន​ឃាត់ខ្លួន​ប្ដី​ប្រមឹក​ម្នាក់ ផឹកស៊ី​ស្រវឹង​បង្ក​ហិង្សា ក្នុង​គ្រួសារ កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​អម្ពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សមត្ថកិច្ច​ស្តិ៍​ក្រាំង​យ៉ូ​វ បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ ជុំ សុខុម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​ប្ដី​ចុង​)  មុខរបរ កសិករ មាន​ស្រុកកំណើត​នៅៗ​ភូមិ​១៣​មករា ឃុំ​ព្រែក​ព្រះស្តេច ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ។ ចំណែក​ប្រពន្ធ​ឈ្មោះ ជួង ណេង ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មេផ្ទះ អ្នក​ទាំង​២ មាន​ទីលំនៅ នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​ប្រភព​ដដែល បាន​បន្តថា  នៅ​មុនពេល​កើតហេតុ បុរស​ជា​ប្តី​ចុង ស្រវឹងស្រា​រករឿង​ជេរ​ប្រពន្ធ ដោយសារ​ប្រពន្ធ យក​ទូរស័ព្ទ​របស់ខ្លួន ទាក់ទង​ទៅ​បងប្អូន​ខាង​ប្តី​ដើម (​សួរសុខទុក្ខ​) ។ ភ្លាមៗ​នោះ បុរស​ជា​ប្ដី បានទាមទារ​យក​ទូរស័ព្ទ ពី​ប្រពន្ធ​មកវិញ​មិនបាន ក៏​យក​ដែកកេះ​ដុត​វាំងនន​ឆេះ​រាលដាល​ដល់​ពូក បណ្តាល​ឲ្យ​ឆេះ សន្ធោរសន្ធៅ ហើយ​ត្រូវបាន បងប្អូន​ជិតខាង មកជួយ​ពន្លត់ មិន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ បន្ត​ទៀតឡើយ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ប្តី​ប្រមឹកយកមក​ប៉ុស្តិ៍ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕V​/S

​ឃាត់ខ្លួន​ប្ដី​ប្រមឹក​ម្នាក់ ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​

​ឃាត់ខ្លួន​ប្ដី​ប្រមឹក​ម្នាក់ ករណី​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​