បា្រក់ឈ្នួល​អប្បបរមាកម្មករ​សម្រាប់ឆ្នាំ២០១៦​ នឹងអាចដឹង​លទ្ឋផលនៅថ្ងៃនេះ

រាជធានីភ្នំពេញ ៖​ ក្រុមប្រឹក្សាការងារបាន និងកំពុងបើកកិច្ចប្រជុំត្រីភាគី ​ដើម្បីសម្រេចកំណត់​បា្រក់ឈ្នួលអប្បបរមា​របស់កម្មករ​សម្រាប់ឆ្នាំ២០១៦ ។

កិច្ចប្រជុំនៅ​ព្រឹកថ្ងៃទី០៨តុលានេះ​ ប្រព្រឹត្តធ្វើនៅទីស្តីការ​ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ក្រោមអធិបតីលោក ​អ៊ិត សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ ​និងមានការចូល​រួម​ពីតំណាង​សមាគមនិយោជក​ ក្រសួងការងារ​និងសហជីពកម្មករ ។

កិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ​ បន្ទាប់ពីកាលពីយប់ថ្ងៃទី០៧តុលា ​ក្រុមការងារចរចាបា្រក់​ឈ្នួលកម្មករបាន​សម្រេចកំណត់​យកបា្រក់​ឈ្នួល​កម្មករសម្រាប់ឆ្នាំ២០១៦ ​ដោយភាគីខាងនិយោជក(ថៅកែ)​១៣៣ដុល្លារ ​ខាងរដ្ឋាភិបាលដាក់១៣៥ដុល្លារ ​និងសហជីពកម្មករ១៦០ដុល្លារ ៕