ព្រឹក​នេះ​! ស្ត្រី​ស្រវឹងស្រា​បើកឡាន​អូ​ឌី​ជេរ​ប្រមាថ​ប៉ូលិស​កំពុង​សាកសួរ​នៅ​សាលាដំបូង​ខេត្ត

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​បានឱ្យ​ដឹងថា នៅវេលាព្រឹក​ថ្ងៃទី​០៨ តុលា​ ២០១៥ នេះ ស្ត្រី​ឈ្មោះសូ ដា​ម៉ុ​ន ហៅ​មុំ ដែល​ស្រវឹង​​ស្រា​ជោកជាំ​​បើករថយន្ត​អូ​ឌី​បង្ក​គ្រោះថ្នាក់​ច​រារ​ច​ណ៍ ហើយ​ជេរ​ប្រមាថ​ប៉ូលិស​​យ៉ាង​ចាស់ដៃនោះ​ ​​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​រង​​​​​អម​​​​សាលា​ដំបូង​ខេត្ត ប៉ង ចាន់សុុយុទ្ធារា ​កំពុង​សាកសួរ​ ​។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹង​​ថា ការ​សាកសួរនោះ​នឹងបញ្ចប់​នៅពេលនោះទេ ហើយ​មាន​ចំណាត់ការ​យ៉ាងណានោះ ក៏មិន​ទាន់​​ដឹង​ដែរ ​។

បញ្ជូន​ស្ត្រី​ដែល​ស្រវឹង​ជោ​ក​ជេរ​ប្រមាថ​សមត្ថកិច្ច​ដល់​ស្នងការ​នគរបាល​ខេត្តហើយ