​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

ការ​ប្រកួត​បាល់ទាត់​មិន​អាជីព​មួយ​ដែល​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា​ ពាន «ឃុំ​ស្វាយ​ឃ្លាំង​»​ ស្ថិត​នៅ​ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ ​បាន​រក​ឃើញ​ជើង​ឯក​ហើយ ដោយ​បាន​ទៅ​លើ​ក្រុម​ស្វាយឃ្លាំង ចំណែក​ឯ​លេខ​២​បាន​ទៅ​លើ​ក្រុម​ភូមិ​ទ្រា​និង​លេខ​៣​បាន​ទៅ​លើ​ក្រុម​ប៉ើស​២។

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

ចំពោះ​ប្រាក់​រង្វាន់​វិញ ​ក្រុម​ជើង​ឯក​​ស្វាយឃ្លាំង​ទទួល​បាន​២​លាន​រៀល បាល់​ពីរ​គ្រាប់​ ​ក្រុម​ជើង​ឯក​រង​​ភូមិ​ទ្រា​ទទួល​បាន​ប្រាក់១លាន​រៀល​​​ បាល់​ពីរ​គ្រាប់​និង​ក្រុម​ចំណាត់​ថ្នាក់​លេខ៣​​ ក្រុម​ប៉ើស​២​ទទួល​បាន ៥០ម៉ឺន​រៀល បាល់​ពីរ​គ្រាប់​ដូច​គ្នា។ ខណៈ​ដែល​ប្រាក់​រង្វាន់​ទាំង​អស់​នេះ​គឺ​បាន​មក​ពី​ការ​ប្រមូល​លុយ​គ្នា​ក្នុង​មួយ​ឃុំ​ស្វាយឃ្លាំង​តែ​ម្ដង។

 

ការ​ប្រកួត​ពាន​រង្វាន់​ក្នុង​តំបន់​នេះ​ដែរ មាន​ក្រុម​ចំនួន​១២​ចូល​រួម​ប្រកួត ដែល​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​ឆ្នាំ​២០១៥​នេះ ហើយ​រហូត​ដល់​ម្សិលមិញ​នេះ​ក៏​រក​ឃើញ​ជើង​ឯក​តែ​ម្ដង។ សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​ដែរ មាន​អ្នក​ភូមិ​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ សឹង​តែ​គ្មាន​កន្លែង​សម្រាប់​អ្នក​លក់​ដូរ​សម្រាប់​លក់​របស់របរ​ហូប​ទៅ​ហើយ។ ចំណែក​ឯ​រឿង​សន្តិសុខ​វិញ ក៏​មិន​មាន​អ្វី​ជា​ជម្លោះ​កើត​ឡើង​ដែរ បើ​ទោះបីជា​ការ​ប្រកួត​នេះ​មិន​ផ្លូវការ​ហើយ​មាន​មនុស្ស​ចូល​រួម​ច្រើន​ក៏​ដោយ៕

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

​ការ​ប្រកួត​ពាន​រង្វាន់​ឃុំ​ស្វាយ​ឃ្លាំង​រក​ឃើញ​ជើង​ឯក​ហើយ

 

​អត្ថបទ៖ មុន្នី រម្យ
រូបថត៖ Pattry Fert