សុំកូនឆ្កែគេលេងមិនបាន! ក្មេង ប្រុសអាយុ១១ឆ្នាំម្នាក់ ក្លាយជា ឃាតកទាំងវ័យក្មេង បន្ទាប់ ពីបាញ់ក្មេងស្រីម្ចាស់ឆ្កែ ស្លាប់

បរទេស៖ ពិតជាសាហាវមែន ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានក្លាយជាឃាតកបាញ់សម្លាប់ក្មេងស្រីម្នាក់ដែលមានអាយុ ទើបតែ៨ឆ្នាំ បន្ទាប់ពីពួកគេឈ្លោះគ្នារឿងដណ្តើមកូនឆ្កែមួយក្បាលលេង ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅក្នុងរដ្ឋ Tennessee សហរដ្ឋអាម៉េរិក ក្មេងស្រីរងគ្រោះឈ្មោះ Mclayla Dyer ត្រូវបានក្មេងប្រុសដែលរស់នៅជិតខាងគ្នាបាញ់សម្លាប់ ខណៈពេលដែលក្មេងទាំងពីរដណ្តើមកូនឆ្កែគ្នាលេង ហើយកូនឆ្កែនោះគឺជាឆ្កែរបស់ Dyer ប៉ុន្តែក្មេងប្រុសជាឃាតកសុំលេង ហើយនាងតូចមិនព្រមទើបកើត ហិង្សាបាញ់សម្លាប់គ្នាបែបនេះ ។

នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះកំពុងលេងឆ្កែជាមួយមិត្តភក្តិនៅក្រៅផ្ទះ ហើយបន្ទាប់ពីឃាតកដ៏តូចនេះសុំលេងឆ្កែ មិនបានគេក៏បានស្ទុះទៅក្នុងផ្ទះរបស់ខ្លួនដែលនៅក្បែរគ្នាដែរ រួចយកកាំភ្លើងរបស់ឪពុកមកបាញ់តម្រង់តាមបង្អួច ត្រូវ Dyer ជាច្រើនគ្រាប់ស្លាប់តែម្តង ។

ម្តាយកុមារីរងគ្រោះបានប្រាប់ប៉ូលិសថា នាងមិនស្គាល់ឈ្មោះក្មេងប្រុសដែលបាញ់កូននាងទេដោយគ្រាន់តែដឹងថា ក្មេង នេះរៀននៅសាលាជាមួយកូនខ្លួនដែរ ហើយក្រោយពីកើតហេតុការណ៍ដ៏តក់ស្លុតនេះ ម្តាយ Dyer ក៏បានប្តឹងទៅនាយក សាលាពីរឿងនេះ ដើម្បីចាត់ការ ទើបប៉ូលិសបានដឹងជាក្រោយ ហើយឈានទៅដល់ការចាប់ខ្លួនឃាតកវ័យក្មេងបញ្ជូន ទៅតុលាការកាត់ទោស ៕

សុំកូនឆ្កែគេលេងមិនបាន! ក្មេង ប្រុសអាយុ១១ឆ្នាំម្នាក់ ក្លាយជា ឃាតកទាំងវ័យក្មេង បន្ទាប់ ពីបាញ់ក្មេងស្រីម្ចាស់ឆ្កែ ស្លាប់

ក្មេងស្រី Mclayla Dyer